យោងតាមរបាយការណ៍ថ្មីមួយពីក្រុមហ៊ុន Signify ដែលជាក្រុមហ៊ុនប្រើបច្ចេកវិទ្យាពន្លឺ បានបញ្ចេញផលិតផលមួយដែលឲ្យឈ្មោះថា Trulifi ឬ LiFi (Light Fidelity) នោះកំពុងតែមានភាពល្បីល្បាញខ្លាំង រហូតដល់មានក្រុមហ៊ុនបច្ចេកវិទ្យាមកពីតំបន់អឺរ៉ុប ១២ ប្រទេសផ្សេងគ្នា និងជាបន្តបន្ទាប់ទៀតមកសិក្សា មិនលោះពេល ព្រមទាំងសហការធ្វើជាដៃគូជំនួយក្នុងការផ្គត់ផ្គង់បច្ចេកវិទ្យាដ៏ថ្មីសន្លាងនេះផងដែរ។
Li-Fi ត្រូវបានរកឃើញដោយលោក Harald Hass សាស្ត្រាចារ្យនៃសកលវិទ្យាល័យ Edinburg ប្រទេសស្កុតឡែន។ LiFi (Light Fidelity) ដែលប្រព័ន្ធនេះប្រើពន្លឺសម្រាប់ចែកចាយអ៊ីនធឺណិត ដែលមានល្បឿនលឿន សុវត្ថិភាពខ្ពស់ និងអាចជឿទុកចិត្តបាន។ ល្បឿនរបស់ LiFi អាចបញ្ចូលរហូតទៅដល់ 150 Megabits per second (Mbps) ជាល្បឿនដែលអាចធ្វើការចាក់បញ្ចាំង Live Video មានគុណភាពច្បាស់ 1080P បានទៅដល់ ៣០ វីដេអូក្នុងពេលតែមួយ។
ចំណែក WiFi ជាឧបករណ៍សម្រាប់បញ្ចូលរលកសញ្ញាចែកចាយអ៊ីនធឺណិតដែលលោកអ្នកបានកំពុងប្រើប្រាស់នៅផ្ទះ ឬនៅតាមហាងកាហ្វេជាដើម។ ខុសគ្នាទៅនិង LiFi ប្រើពន្លឺសម្រាប់បញ្ចូលរលកសញ្ញា វាអាចបញ្ចូលរលកសញ្ញាបានយ៉ាងល្អនៅក្នុងរូងភ្នំ ឬនៅក្រោមដី ដែលយើងកំពុងមានផលវិបាកជាមួយបច្ចេកវិទ្យា WiFi ។
បច្ចេកវិទ្យាថ្មីនេះត្រូវបានក្រុមហ៊ុនធំពីរដែលឈរលើបច្ចេកវិទ្យាថ្មី យកទៅប្រើប្រាស់ដំបូងគេគឺ ក្រុមហ៊ុន Globalworth ជាវិនិយោគិនដ៏ធំបំផុតនៅក្នុងប្រទេសប៉ូឡូញ និងរ៉ូម៉ានី និងក្រុមហ៊ុន Claerhout Communication Campus ជាភ្នាក់ងារទីផ្សារនៅប្រទេសបែលហ្ស៊ិក៕
