Microsoft សម្រេចបិទចោល​ទស្សាវដ្តី​ក្រោយដំណើរ​ការ​៣០ឆ្នាំ

0

ទស្សនាវដ្តី​ MSDN Magazine របស់ Microsoft ដែលផ្តោត​សម្រាប់​អ្នក​សរសេរ​កម្មវិធី​នោះ នឹងត្រូវ​បិទ​ជាផ្លូវការ​នៅខែវិច្ឆិកា​ខាងមុខនេះ បន្ទាប់​ពីដំណើរការ​អស់រយៈ​ពេល​ ជា៣ទស្សវត្សន៍​មកហើយ។

ដើមឡើយ​ Microsoft បានចេញនូវទស្សាវដ្តី​២ផ្សេងគ្នា​គឺ Microsoft System Journal និង Microsoft Internet Developer ដែល​ត្រូវ​បាន​រួមបញ្ជូល​គ្នា​ក្លាយ ទស្សនាវដ្តី MSDN Magazine ដែលផ្តោត​តែទៅលើ​ប្រព័ន្ធ​ដំណើរការ Windows តែមួយ​ប៉ុណ្ណោះ។

ឆ្លងកាត់​ការវិវត្តន៍ខ្លួន​អស់រយៈពេល​ច្រើន​ឆ្នាំ​កន្លងមក ក្រុមហ៊ុន Microsoft បានសម្រេច​បិទចោលនូវ​ទស្សាវដ្តី​មួយនេះ ហើយ​បន្តនូវការងារ​នេះ​អោយទៅកាន់ docs.microsoft.com តាមរយៈ online វិញ។

សម្រាប់​អ្នក​ដែលបានទិញ​នោះ នឹងទទួលបាន​នូវ​ច្បាប់ចេញផ្សាយ​ចុងក្រោយ​បំផុត​នៅខែវិច្ឆិកា ហើយចំពោះ​លុយ​ដែល​នៅលើស ខាងក្រុមហ៊ុន​ក៏បង្វិលអោយ​វិញ តាម​ថ្ងៃទិញ​ដែលនៅសល់។

ជំនួស​ឲ្យ​ទស្សនាវដ្តីនេះក្រុមហ៊ុន Microsoft ​ណែនាំ​ឲ្យ​ត្រលប់ទៅមើល​នៅលើ  docs.microsoft.comVisual Studio Subscriptions portal, និង devblogs.microsoft.com។ ចំនែក​រាល់ទស្សនាវដ្តី​ដែលបោះ​ពុម្ពផ្សាយ​មុនៗ នឹង​អាចរកបាន​នៅលើ Online បានទាំងអស់។

LEAVE A REPLY

Please enter your comment!
Please enter your name here