ខ្លាំងមែន! Huawei បើកហាងលក់ឆ្លាតវៃដំបូងបំផុតរបស់ខ្លួនដែលមានអ្នកលក់ជារ៉ូបូត

0

ក្រុមហ៊ុនបច្ចេកវិទ្យា  Huawei បានបើកហាងងលក់ជាច្រើនរបស់ខ្លួននៅទូទាំងពិភពលោកដែលអតិថិជនអាចរកទិញនូវផលិតផលជាច្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ហើយអ្វីដែលកាន់តែពិសេសនោះ ចាប់ពីថ្ងៃទី ១ ខែមករានេះទៅ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក៏បើកហាងលក់ឆ្លាតវៃដំបូងបំផុតរបស់ខ្លួននៅក្នុងទីក្រុង Wuhan ប្រទេសចិនផងដែរ។

ហាងលក់ឆ្លាតវៃនេះត្រូវបានឌីស្សាញឡើងជាមួយនឹងរូបរាងជាស៊ីឡាំង ហើយផ្នែកខាងមុខនៃហាងងនេះគឺមានការពារដោយកញ្ចក់ការពារគ្រាប់កាំភ្លើងថែមទៀត។ វាមានដៃមនុស្សយន្តពីរធំៗដែលអាចធ្វើការបង្វិលបានកម្រិត 360 ដឺក្រេធ្វើការនៅក្នុងហាងនេះ។ តាមការបញ្ជាក់របស់បុគ្គលិកនោះ ហាងនេះបើកដំណើរការរយៈពេល ២៤ ម៉ោង ហើយអតិថិជនអាចរកទិញបានផលិតផលជាច្រើននៅក្នុងហាងនេះថែមទៀត។ បន្ទាប់ពីអតិថិជនបានធ្វើការបញ្ជាទិញរួចហើយនោះ រ៉ូបូតនេះនឹងចាប់យកទំនិញ និងដាក់វានៅក្នុងកន្លែងធ្វើការដឹកជញ្ជូន ហើយវានឹងមានរ៉ូបូតតូចមួយទៀតដឹកទៅអោយអតិថិជន។

នៅក្នុងពេលនេះ វាមិនមានផលិតផលធ្ងន់ៗណាមួយនៅក្នុងហាងនេះទេដូចជាទូរទស្សន៍ Huawei Vision TV ហើយអតិថិជនជាច្រើនអាចធ្វើការរកទិញបានតែស្មាតហ្វូន និង Accessories ប៉ុណ្ណោះ នេះគឺជាដំណឹងដ៏ល្អសម្រាប់ក្រុមហ៊ុននេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here