កាលពីពេលថ្មីៗនេះ មានចំនុចខ្សោយធ្ងន់ធ្ងរបំផុត ប្រភេទ Zero Day មួយត្រូវបានរកឃើញនៅក្នុងកម្មវិធី Firefox browser ដែលជាកម្មវីធីពេញនិយមមួយក្នុងការប្រើប្រាស់ឆែកអ៊ីនធឺណិត។ ចំនុចខ្សោយនេះត្រូវបានដាក់លេខកូដសម្គាល់ CVE-2019-17026 ដែលអាចនាំឱ្យ out-of-bounds memory អាចភ្ជាប់ទៅកាន់ Languages ដោយមិនការការពារសុវត្ថិភាពនៅលើអង្គចងចាំ ដោយអាចបង្កទៅជាការដំណើរពាក្យបញ្ជារពីចម្ងាយ ឬការធ្វើឱ្យគាំងកម្មវិធី។
ផលិតផលដែលរងផលប៉ៈពាល់៖ កម្មវិធី Firefox កំណែក្រោម 72.0.1 និងកម្មវិធី Firefox ESR កំណែក្រោម 68.4.1 ។
អ្នកវាយប្រហារអាចវាយលុកតាមរយៈចំនុចខ្សោយនេះ ដោយអាចបង្វែរការបើកវេបសាយណាដែលប្រើប្រាស់កម្មវិធីដែលមានចំនុចខ្សោយនេះ ភ្ជាប់ទៅកាន់វេបសាយដែលមានផ្ទុកមេរោគក្នុងការចម្លងចូលទៅកាន់ម៉ាស៊ីនអ្នកប្រើប្រាស់។ អភិបាលគ្រប់គ្រងប្រព័ន្ធ និងអ្នកប្រើប្រាស់កម្មវិធី Firefox ខាងលើ ត្រូវតែធ្វើការអាប់ដេតជាបន្ទាន់ទៅកាន់កំណែចុងក្រោយ ដោយអ្នកចុចទៅលើម៉ឺនុយ “Help” បន្ទាប់មកជ្រើសយកពាក្យ “About Firefox” ហើយរង់ចាំរហូតដល់កម្មវធីអាប់ដេតរួចរាល់។








