កំហុសដ៏គ្រោះថ្នាក់នៅលើ TikTok អនុញ្ញាតអោយក្រុមហេគឃ័រហេគទៅលើគណនី TikTok បានតាមរយៈសារ SMS

0

TikTok  ជាកម្មវិធីចែកចាយវីដេអូរឃ្លីបដ៏ល្បីល្បាញបំផុត។ កម្មវិធីនេះមានអ្នកប្រើប្រាស់ចំនួន ១,៣ លាននាក់នៅទូរទាំងពិភពលោក។ ក្នុងរយៈពេលប៉ុន្មានខែនេះ កម្មវិធី TikTok ស្ថិតក្នុងស្ថានភាពរងគ្រោះ។ ថ្មីៗនេះ មេបញ្ជាការទ័ពអាមេរិកហាមប្រាមយោធាមិនឱ្យប្រើប្រាស់កម្មវិធី TikTok នៅលើទូរស័ព្ទរដ្ឋាភិបាលនោះទេ។ ការហាមឃាត់ធ្វើឡើងដោយសារតែកម្មវិធីនេះអាចត្រូវគេប្រើសម្រាប់ក្នុងគោលបំណងតាមដាន។

ចំណុចខ្សោយរបស់កម្មវិធី TikTok មានដូចជា SMS Link Spoofing, Open redirection, Cross-Site Scripting (XSS), Cross-Site Request Forgery (CSRF) និង Sensitive Data Exposure។ ហេគឃ័រអាចវាយប្រហារគណនីTikTok មានដូចជា៖

  1. លុបមាតិការបស់អ្នកប្រើប្រាស់
  2. លុបវីដេអូរ
  3. បញ្ចូនវីដេអូរ
  4. ផ្លាស់ប្តូរការបង្ហាញវីដេអូរពីការដាក់ private ទៅជា public
  5. បញ្ចេញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់មាន

អ្នកប្រើប្រាស់នឹងទទួល spoofed link ជំនួសឱ្យ original link  ក្នុងការទាញយកកម្មវិធី TikTok ។ ភាពងាយរងគ្រោះទាំងអស់ត្រូវរាយការណ៍ទៅអ្នកអភិវឌ្ឍន៍ TikTok ហើយភាពងាយរងគ្រោះនោះនឹងទទួលការជួសជុលនៅពេលឆាប់ៗនេះ។ គេផ្តល់ផ្ដល់អនុសន៍ឱ្យអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android និង iOS ធ្វើបច្ចុប្បន្នភាពជាមួយកំណែចុងក្រោយរបស់ TikTok ជាបន្ទាន់។

Critical TikTok Flaws Let Hackers Hack Any TikTok Account With an SMS message – Demo Video of Attack

LEAVE A REPLY

Please enter your comment!
Please enter your name here