Oracle បញ្ចេញការអាប់ដេតសុវត្ថិភាពចំនួន ៣៣៤ ចំនុច សម្រាប់ខែមករា ឆ្នាំ២០២០

0

ក្រុមហ៊ុន​ Oracle​ បាន​ចេញផ្សាយ​កា​រអា​ប់ដេ​តសុវត្ថិភាព​ចំនួន​ ៣៣៤​ ដើម្បី​ដោះស្រាយ​នូវ​ចំនុច​ខ្សោយ​ដែល​មាន​ឡើង​នៅ​លើ​ផលិតផល​របស់​ខ្លួន​ ក្នុង​នេះ​ចំនុច​ខ្សោយ​ចំនួន​ ៤៣​ ត្រូវ​បាន​វាយតម្លៃ​ថា​ជា​កម្រិត​ធ្ងន់ធ្ងរ​ / ដែល​មាន​ពិន្ទុ​ CVSS​ ៩,១​ និង​ខ្ពស់​ជាង​នេះ​។ ចំនុច​ខ្សោយ​នេះ​ភាគច្រើន​គឺ​អាច​អនុញ្ញាត​ឱ្យ​អ្នក​វាយប្រហារ​ធ្វើការ​វាយលុក​ពី​ចម្ងាយ​ (remotely​ exploitable​) ដោយ​មិនបាច់​ផ្ទៀងផ្ទាត់​សិទ្ធ​ចូល​ប្រើប្រាស់​ប្រព័ន្ធ​ (without​ authentication​) និង​មាន​គណនី​របស់​អ្នកប្រើ​ប្រាស់​ (user​ credentials​) នោះ​ឡើយ​។

ផលិតផលដែលរងគ្រោះ

ខាងក្រោមនេះគឺជាផលិតផលដែលរងគ្រោះ

  • Oracle Database Server
  • Oracle Communications Applications
  • Oracle Enterprise Manager
  • Oracle Fusion Middleware
  • Oracle MySQL
  • Oracle E-Business Suite
  • Oracle PeopleSoft
  • Oracle Siebel CRM
  • Oracle Construction and Engineering
  • Oracle Financial Services Applications
  • Oracle Food and Beverage Applications
  • Oracle Health Sciences Applications
  • Oracle Hospitality Applications
  • Oracle iLearning;
  • Oracle JD Edwards
  • Oracle Utilities Applications
  • Oracle Retail Applications
  • Oracle Systems
  • Oracle Hyperion
  • Oracle Supply Chain
  • Oracle GraalVM
  • Oracle Virtualization
  • Oracle Java SE

សម្រាប់តារាងបញ្ជីព័ត៌មានលម្អិតទាក់ទងនិងចំនុចខ្សោយទាំងនេះ សូមចូលទៅកាន់វេបសាយ Oracle ដោយផ្ទាល់
https://www.oracle.com/security-alerts/cpujan2020.html

អ្នកវាយប្រហារអាចធ្វើការវាយលុកចូលទៅកាន់ចំនុចខ្សោយទាំងនោះដើម្បីគ្រប់គ្រងទៅលើប្រព័ន្ធ ដោយធ្វើការផ្ញើនូវកូដមេរោគ (malicious payload) ហើយអាចបង្កទៅជាការវាយប្រហារ​ Denial of Service ឬ ដំណើរការកូដផ្សេងៗនៅលើប្រព័ន្ធរងគ្រោះ។អភិបាលគ្រប់គ្រងប្រព័ន្ធត្រូវធ្វើការអាប់ដេតជាបន្ទាន់។

LEAVE A REPLY

Please enter your comment!
Please enter your name here