ទន្ទឹមនឹងបណ្តាប្រទេសជាច្រើននៅតំបន់អឺរ៉ុបនិងអាស៊ីកំពុងដំឡើងត្រៀមបើកឲ្យដំណើរការប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿន 5G ក្រឡេកទៅមើលប្រទេសចិនថ្មីៗនេះបានឈានចូលដល់ការស្រាវជ្រាវប្រព័ន្ធ 6G ជាបណ្តើរៗបាត់ទៅហើយ។
ក្រសួងបច្ចេកវិទ្យានិងវិទ្យាសាស្រ្តបាននឹងកំពុងសិក្សា អភិវឌ្ឍលើប្រព័ន្ធអ៊ីនធឺណិតសម្រាប់ថ្ងៃអនាគត ដែល 6G នេះផ្ទាល់អាចរត់ដល់ល្បឿនប្រមាណ 1TB/វិនាទី ឬលឿនជាង 5G ប្រមាណ ៨ ០០០ ដងឯណោះ។
ការស្រាវជ្រាវនេះមាន ២ ក្រុមធំៗ ដោយមួយក្រុមចូលរួមពីសំណាក់នាយកជាន់ខ្ពស់នៃស្ថាប័នពាក់ព័ន្ធ ហើយទទួលខុសត្រូវលើក្រុមទីពីរដែលមានការចូលរួមពីអ្នកជំនាញទាំង ៣៧ រូបមកពីសកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងបណ្តាក្រុមហ៊ុនបច្ចេកវិទ្យា។យ៉ាងណាមិញទាក់ទិននឹងការកំណត់ដាក់ឲ្យប្រើប្រាស់ត្រូវបានគេជឿថាយ៉ាងហោចណាស់ក៏ ១០ ឆ្នាំទៅមុខ ពោលគឺកំឡុងឆ្នាំ ២០៣០ ឯណោះ៕








