ចំនុចខ្សោយជាច្រើនប៉ៈពាល់ទៅដល់ Intel Central Processing Units (CPUs)

0

ក្រុមហ៊ុន Intel បានចេញផ្សាយការអាប់ដេតសុវត្ថិភាព (security update) ដើម្បីជួសជុលភាពងាយរងគ្រោះឬចំណុចខ្សោយជាច្រើនក្នុងផលិតផលរបស់ខ្លួន កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០៖

  • INTEL-SA-00315 (កម្រិតធ្ងន់ធ្ងរខ្លាំង)៖ ចំណុចខ្សោយមាននៅក្នុងកម្មវិធី Intel® Graphics Drivers ដែលអាចអនុញ្ញាតឱ្យមានការវាយប្រហារ បង្កើនសិទ្ធប្រើប្រាស់នៅលើប្រព័ន្ធ (escalation of privilege), denial of service ឬ លេចធ្លាយព័ត៌មាន (information disclosure)
  • INTEL-SA-00319 (កម្រិតធ្ងន់ធ្ងរមធ្យម)៖ ចំណុចខ្សោយមាននៅក្នុងឧបករណ៍ Intel® Field Programmable Gate Array (FPGA) Programmable Acceleration Card (PAC) N3000 ដែលអាចអនុញ្ញាតឱ្យមានការវាយប្រហារ បង្កើនសិទ្ធប្រើប្រាស់នៅលើប្រព័ន្ធ (escalation of privilege) និង denial of service
  • INTEL-SA-00326 (កម្រិតធ្ងន់ធ្ងរមធ្យម)៖ ចំណុចខ្សោយមាននៅក្នុងកម្មវិធី Intel® Optane™ DC Persistent Memory Module Management   ដែលអាចអនុញ្ញាតឱ្យមានការវាយប្រហារ បង្កើនសិទ្ធប្រើប្រាស់នៅលើប្រព័ន្ធ (escalation of privilege) និង denial of service
  • INTEL-SA-00330 (កម្រិតធ្ងន់ធ្ងរមធ្យម)៖ ចំណុចខ្សោយមាននៅក្នុងឧបករណ៍ Intel® Processors មួយចំនួនដែលអាចអនុញ្ញាតឱ្យមានការលេចធ្លាយព័ត៌មាន (information disclosure)
  • INTEL-SA-00334 (កម្រិតធ្ងន់ធ្ងរមធ្យម)៖ ចំណុចខ្សោយមាននៅក្នុងឧបករណ៍ Intel® Processors មួយចំនួនដែលអាចអនុញ្ញាតឱ្យមានការលេចធ្លាយព័ត៌មាន (information disclosure)
  • INTEL-SA-00343 (កម្រិតធ្ងន់ធ្ងរខ្លាំង)៖ ចំណុចខ្សោយមាននៅក្នុងប្រព័ន្ធ firmware របស់ Intel® NUC មួយចំនួនដែលអាចអនុញ្ញាតឱ្យមានការវាយប្រហារ បង្កើនសិទ្ធប្រើប្រាស់នៅលើប្រព័ន្ធ (escalation of privilege)
  • INTEL-SA-00349 (កម្រិតធ្ងន់ធ្ងរមធ្យម)៖ ចំណុចខ្សោយមាននៅក្នុងឧបករណ៍ Intel® MAX® 10 FPGA ដែលអាចអនុញ្ញាតឱ្យមានការលេចធ្លាយព័ត៌មាន (information disclosure)
  • INTEL-SA-00352 (កម្រិតធ្ងន់ធ្ងរខ្លាំង)៖ ចំណុចខ្សោយមាននៅក្នុងកម្មវិធី BlueZ ដែលអាចអនុញ្ញាតឱ្យមានការវាយប្រហារបង្កើនសិទ្ធប្រើប្រាស់នៅលើប្រព័ន្ធ (escalation of privilege) និង denial of service
  • INTEL-SA-00354 (កម្រិតធ្ងន់ធ្ងរខ្លាំង)៖ ចំណុចខ្សោយមាននៅក្នុងកម្មវិធី Intel® Smart Sound Technology ដែលអាចអនុញ្ញាតឱ្យមានការវាយប្រហារបង្កើនសិទ្ធប្រើប្រាស់នៅលើប្រព័ន្ធ (escalation of privilege)

ផលិតផលដែលទទួលរងគ្រោះរួមមានដូចខាងក្រោម៖

  • Intel® Graphics Drivers
  • Intel® FPGA Programmable Acceleration Card N3000
  • Intel® Optane™ DC Persistent Memory Module Management Software
  • Snoop Assisted L1D Sampling
  • Intel® Processors Load Value Injection
  • Intel® NUC Firmware
  • Intel® MAX® 10 FPGA
  • BlueZ
  • Intel® Smart Sound Technology

សម្រាប់ព័ត៌មានលម្អិតដែលចេញផ្សាយដោយ Intel សូមចូលទៅកាន់៖
https://www.intel.com/content/www/us/en/security-center/default.html

ការវាយប្រហារជោគជ័យលើចំណុចខ្សោយខាងលើនេះអាចអនុញ្ញាតិឱ្យអ្នកវាយប្រហារ ធ្វើការបង្កើនសិទ្ធប្រើប្រាស់នៅលើប្រព័ន្ធ (escalation of privilege), បង្កជា denial of service និងលួចយកព័ត៌មានជាដើម។អ្នកប្រើប្រាស់ និងអភិបាលគ្រប់គ្រងដែលប្រើប្រាស់ផលិតផលរបស់ Intel សូមធ្វើការអាប់ដេតជាបន្ទាន់។

LEAVE A REPLY

Please enter your comment!
Please enter your name here