ចំនុចខ្សោយធ្ងន់ធ្ងរបំផុតចំនួន ១៩ របស់ផលិតផល Microsoft ប្រចាំខែមេសា ឆ្នាំ២០២០

0

ក្រុមហ៊ុន​ម៉ៃក្រូសូហ្វ​បាន​ធ្វើការ​ចេញផ្សាយ​នូវ​បញ្ជី​ចំនុច​ខ្សោយ​ចំនួន​ ១១៥ ដែល​មានផល​ប៉ៈ​ពាល់​ទៅដល់​ផលិតផល​របស់​ខ្លួន​ ​ក្នុង​ចំ​នោម​នោះ​មាន​ ១៩ ចំណុច ត្រូវ​បាន​ចាត់ទុកថា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​បំផុត​។ ការ​វាយលុក​ដោយ​ជោគជ័យ​ទៅលើ​ចំណុចខ្សោយ​ធ្ងន់ធ្ងរ​ទាំង​ ១៩ នេះ​ អាច​អនុញ្ញាត​ឲ្យ​មានការ​ដំណើរការ​កូដ​ពី​ចម្ងាយ​ (remote​ code​) ដោយ​ហេ​គឃ័រ​ យើងសូមលើកយកចំណុចខ្សោយចំនួន១០ នៃចំណុចខ្សោយ១៩ ដែលអាចប្រឈមនឹងការវាយប្រហារខ្ពស់មាន​ដូច​តទៅៈ​

CVE-2020-0687: ចំណុចខ្សោយនេះកើតមានឡើងនៅពេលដែល Windows font library ធ្វើការជាមួយគ្រប់គ្រងមិនបានត្រឹមត្រូវទៅលើសំណើពិសេស crafted embedded fonts។ ការវាយប្រហារជោគជ័យទៅលើចំណុចខ្សោយ នេះអាចអនុញ្ញាតឱ្យអ្នកវាយប្រហារដំណើរការកូដនានាក្នុងនាមជាអ្នកប្រើប្រាស់ដូចជាការផ្លាស់ប្តូរ ឬលុបទិន្នន័យ ; និងបង្កើតគណនីថ្មីដែលមានសិទ្ធជាអភិបាលជាដើម

CVE-2020-0907: ចំណុចខ្សោយនេះកើតមាននៅពេលដែល Microsoft Graphics Component ធ្វើការអាក់សេសដោយ មិនត្រឹមត្រូវទៅលើ objects ក្នុងអង្គចងចាំ ការវាយប្រហារជោគជ័យអាចអនុញ្ញាតឱ្យអ្នកវាយប្រហារដំណើរការកូដនានាពីម្ងាយក្នុងនាមជាអ្នកប្រើប្រាស់

CVE-2020-0929, CVE-2020-0931, CVE-2020-0932: ចំនុចខ្សោយនេះកើតមាននៅពេលដែលកម្មវិធី Microsoft SharePoint បរាជ័យក្នុង ការពិនិត្យមើលកូដនៃកញ្ចប់កម្មវិធី ។ ចំនុចខ្សោយមួយនេះអាចអនុញ្ញាតឲ្យអោយអ្នកវាយប្រហារអនុវត្តកូត ដើម្បីធ្វើ ការវាប្រហារកម្មវិធី SharePoint និងគណនីម៉ាស៊ីនមេបម្រើ SharePoint

CVE-2020-0938, CVE-2020-1020: ចំណុចខ្សោយនេះកើតមាននៅពេលដែល Windows Adobe Type Manager Library ធ្វើការគ្រប់គ្រង និងដំណើរការ Adobe Type 1 fonts មិនបានត្រឹមត្រូវ ការវាយប្រហារជោគជ័យអាចអនុញ្ញាតឱ្យអ្នកវាយប្រហារដំណើរការកូដនានាពីម្ងាយក្នុងនាមជាអ្នកប្រើប្រាស់ដូចជាការផ្លាស់ប្តូរ ឬលុបទិន្នន័យ និងបង្កើតគណនីថ្មីដែលមានសិទ្ធជាអភិបាលគ្រប់គ្រងលើប្រព័ន្ធទាំងមូលតែម្តង

CVE-2020-0968, CVE-2020-0970: ចំណុចខ្សោយនេះកើតមាននៅពេលដែល ChakraCore scripting engine ធ្វើការជាមួយនឹង objects ក្នុងអង្គចងចាំនៅក្នុង Internet Explorer។ ចំណុចខ្សោយមួយនេះអាចអនុញ្ញាតឱ្យមានការវាយលុកទៅលើអង្គចងចាំ ការវាយប្រហារជោគជ័យអាចអនុញ្ញាតឱ្យអ្នកវាយប្រហារដំណើរការកូដនានាពីម្ងាយក្នុងនាមជាអ្នកប្រើប្រាស់ដូចជាការផ្លាស់ប្តូរ ឬលុបទិន្នន័យ និងបង្កើតគណនីថ្មីដែលមានសិទ្ធជាអភិបាលគ្រប់គ្រងលើប្រព័ន្ធទាំងមូលតែម្តង

CVE-2020-0969: ចំណុចខ្សោយនេះកើតមាននៅពេលដែល ChakraCore scripting engine ធ្វើការជាមួយនឹង objects ក្នុងអង្គចងចាំនៅក្នុង Microsoft Edge។ ចំណុចខ្សោយមួយនេះអាចអនុញ្ញាតឱ្យមានការវាយលុកទៅលើអង្គចងចាំ ការវាយប្រហារជោគជ័យអាចអនុញ្ញាតឱ្យអ្នកវាយប្រហារដំណើរការកូដនានាពីម្ងាយក្នុងនាមជាអ្នកប្រើប្រាស់ដូចជាការផ្លាស់ប្តូរ ឬលុបទិន្នន័យ និងបង្កើតគណនីថ្មីដែលមានសិទ្ធជាអភិបាលគ្រប់គ្រងលើប្រព័ន្ធទាំងមូលតែម្តង។

ផលិតផលម៉ៃក្រូសូហ្វដែលរងផលប៉ៈពាល់

  • Microsoft Windows
  • Microsoft Edge (EdgeHTML-based)
  • Microsoft Edge (Chromium-based)
  • ChakraCore
  • Internet Explorer
  • Microsoft Office and Microsoft Office Services and Web Apps
  • Windows Defender
  • Visual Studio
  • Microsoft Dynamics
  • Microsoft Apps for Android
  • Microsoft Apps for Mac

ការវាយប្រហារ​ដោយ​ជោគជ័យ​ទៅលើ​ចំនុច​ខ្សោយ​ទាំងនោះ​ អាច​អនុញ្ញាត​ឲ្យ​អ្នក​វាយប្រហារ​ធ្វើការ​ដំណើរការ​នូវ​កូដ​នានា​ពី​ចម្ងាយ​ ហើយ​ធ្វើការ​គ្រប់គ្រង​ទៅលើ​ម៉ាស៊ីន​ទាំងនោះ​ដើម្បី​ធ្វើសកម្មភាព​មិន​អនុញ្ញាត​នានា​ ដោយ​រួមមាន​ការ​តំឡើង​កម្មវិធី​ បង្កើត​នូវ​គណនីអភិបាល​ផ្សេងទៀត​ និង​ការ​បើក​ ផ្លាស់​ប្តូរ​ ឬលប់​ទិន្នន័យ​នានា​។អ្នកប្រើប្រាស់ និងអភិបាលគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។

LEAVE A REPLY

Please enter your comment!
Please enter your name here