ទិន្នន័យ​អតិថិជន ក្រុមហ៊ុន​កំចាត់​មេរោគ Emsisoft ត្រូវបាន​ហេ​គ

0

កំហុស​បច្ចេកទេស​គ្រប់គ្រង​ដ៏​ធ្ងន់ធ្ងរ នៅក្នុង​ប្រព័ន្ធ​ក្រុមហ៊ុន​សន្តិសុខ​អ៊ីនធឺណិត បាន​នាំទៅដល់ ការ​លេច​ធ្លាយ​ទិន្នន័យសំខាន់។ Christian Mairoll ជា​សហ​ស្ថាបនិក និង​ជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន បាន​បញ្ជាក់ថា ព័ត៌មាន​ត្រូវបាន​ខ្ចរខ្ចាយ​កាលពី​ថ្ងៃទី៣ ខែកុម្ភៈ។

របាយការណ៍ ដែល​ចុះហត្ថលេខា​ដោយ Mairoll បាន​សង្កត់ធ្ងន់ថា​ទីតាំង​រក្សា​ទិន្នន័យ​ដែល​បង្កើត ឡើង​ដោយ​ក្រុមហ៊ុន​រួមមាន ផលិតផល និង​សេវាកម្ម អាច​ត្រូវបាន​សម្របសម្រួល​ដោយ​ហេ​គ​ឃ័​រ ដោយ​មិនចាំបាច់​មានការ​អនុញ្ញាត​ចាប់ពី​ថ្ងៃទី១៨ ខែមករា ដល់​ថ្ងៃទី៣ ខែកុម្ភៈ នៅ​ឆ្នាំនេះ៖ “ឧបទ្ទវ​ហេតុនេះ​ដូចជា​មិនមែនជា​រឿង​ធម្មតា​នោះទេ” បើ​យោងតាម​សំដី​របស់​ប្រធាន​ក្រុមហ៊ុន។

Mairoll បាន​បន្ថែមថា៖ ”លក្ខណៈ​នៃ​ឧបទ្ទវ​ហេតុនេះ​គឺថា​វាយប្រហារ​ដោយ​ស្វ័យប្រវត្តិ មិន​ផ្តោតលើ គោលដៅ​ច្បាស់លាស់​ណាមួយ ឬ​ប្រឆាំង​ទៅនឹង​ប្រព័ន្ធ​របស់​ក្រុមហ៊ុន​យើង​នោះទេ។ កំណត់ហេតុ​នៃ ការ​ចរាចរ បាន​បង្ហាញថា មានតែ​ជនល្មើស​តែ​ម្នាក់​គត់​ដែល​បាន​ដំណើរការ​ទិន្នន័យ” ។ ទោះបី​យ៉ាង ណា អ្នកគ្រប់គ្រង​ក៏បាន​បញ្ជាក់ថា នៅពេល​ភ្លាម​នេះ យើង​មិនដឹងថា​តើ​ព័ត៌មាន​ណាខ្លះ​ត្រូវបាន វាយប្រហារ​នោះទេ។

នៅពេល​រកឃើញ​ការវាយប្រហារ ក្រុមហ៊ុន​បាន​អនុវត្ត​វិធានការណ៍​សុវត្ថិភាព​មួយចំនួន​ដូចជា៖ កាត់ផ្តាច់​ប្រព័ន្ធ​សម្របសម្រួល និង​ពង្រាយ​ការវិភាគ​កោសល្យ​វិ​ច្ច័​យ​លើ​ឧប្បត្តិហេតុ។ បន្ទាប់ពី​ការ ស៊ើបអង្កេត ក្រុម​សន្តិសុខ Emsisoft បាន​សន្និដ្ឋានថា យ៉ាងហោចណាស់​មាន​អ៊ី​ម៉ែ​ល​ជាង១៤ ជាប់ ពាក់ព័ន្ធ​នឹង​អតិថិជន ដែលមាន​អាជីវកម្ម ៧ប្រភេទ​ផ្សេងគ្នា​ត្រូវបាន​សម្របសម្រួល៖ “ជា​ផ្នែក​មួយ​នៃ ការស៊ើបអង្កេត យើង​រកឃើញថា មាន​អ៊ី​ម៉ែ​ល​អតិថិជន​របស់​យើង ១៤រូប ដែល​បានទទួល​អ៊ី​ម៉ែ​ល អាក្រក់” ។

ព័ត៌មាន​ដែល​ត្រូវបាន​លួច​មាន​កំណត់ត្រា​បច្ចេក​ទេស (technical records) ដែល​ផលិតផល​ដោយ កម្មវិធី endpoint protection software នៅក្នុងពេល​កំពុងតែ​ប្រើ​ធម្មតា។ កំណត់ត្រា​ទាំងនេះ មិនមាន ព័ត៌មាន​ឯកជន​ដូចជា៖ លេខ​សម្ងាត់ ឈ្មោះ​អ្នក​ប្រើ ព័ត៌មាន​វិ​ក័យ​ប​ត្រ អាសយដ្ឋាន ឬ​ព័ត៌មាន ផ្សេងទៀត​ស្រដៀង​នេះ​ទេ បើ​យោងតាម​ការបញ្ជាក់​បន្ថែម​ពី​ក្រុមហ៊ុន៕

ប្រភពព័ត៌មាន៖ security newspaper ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១

ប្រែ​សម្រួល​ដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here