Wednesday, April 29, 2026

ព័ត៌មាន និងដំណឹងថ្មីៗ

ជនជាតិប៉ាឡេស្ទីន២នាក់ត្រូវបានសម្លាប់ដោយកងទ័ពអ៊ីស្រាអែលនៅហ្កាហ្សា

0
តំបន់ហ្កាហ្សា៖ ជនជាតិប៉ាឡេស្ទីន២នាក់ក្នុងនោះមានកុមារម្នាក់ត្រូវបានសម្លាប់កាលពីថ្ងៃចន្ទ ទី២៧ ខែមេសា​ ឆ្នាំ២០២៦ ក្នុងការវាយប្រហារដាច់ដោយឡែកពីគ្នារបស់កងទ័ពអ៊ីស្រាអែលនៅភាគខាងជើង និងភាគខាងត្បូងតំបន់ហ្កាហ្សា នេះបើយោងតាមប្រភពពីគ្រូពេទ្យប៉ាឡេស្ទីន។ ប្រភពពីគ្រូពេទ្យនៅមន្ទីពេទ្យអាល់ស្ហីហ្វាក្នុងទីក្រុងហ្កាហ្សាបាននិយាយថា មន្ទីពេទ្យនេះបានទទួលសាកសពរបស់ក្មេងអាយុ១៥ឆ្នាំ ឈ្មោះ អាយហាម អាល់អូម៉ារី ត្រូវបានសម្លាប់ដោយការបាញ់ប្រហាររបស់កងទ័ពអ៊ីស្រាអែលនៅក្នុងតំបន់បេតឡាហៀ ភាគខាងជើងហ្កាហ្សា។ ប្រភពព័ត៌មានក្នុងស្រុកបាននិយាយថា នៅក្នុងឧបទ្ទវហេតុដាច់ដោយឡែកមួយផ្សេងទៀត បុរសជនជាតិប៉ាឡេស្ទីនអាយុ៣១ឆ្នាំម្នាក់ត្រូវបានសម្លាប់ដោយកងទ័ពអ៊ីស្រាអែលនៅភាគខាងកើតទីក្រុងខានយូនីស ភាគខាងត្បូងហ្កាហ្សា។ មិនទាន់មានសេចក្តីអត្ថាធិប្បាយភ្លាមៗពីកងទ័ពអ៊ីស្រាអែលអំពីឧបទ្ទវហេតុទាំងនេះនៅឡើយទេ។ ទន្ទឹមនឹងនេះ អាជ្ញាធរសុខាភិបាលប្រចាំនៅហ្កាហ្សាបាននិយាយថា មន្ទីពេទ្យជាច្រើននៅក្នុងតំបន់នោះបានទទួលសាកសពចំនួន៧ និងអ្នករបួសចំនួន១៨នាក់ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ។ អាជ្ញាធរបាននិយាយថា ចំនួនអ្នកស្លាប់កើនដល់៨១៧នាក់ និងរបួស២.២៩៦នាក់ ចាប់តាំងពីបទឈប់បាញ់បានចូលជាធរមានកាលពីថ្ងៃទី១០ ខែតុលា។...

សកម្មភាព

ព័ត៌មានអន្តរជាតិ

ជនជាតិប៉ាឡេស្ទីន២នាក់ត្រូវបានសម្លាប់ដោយកងទ័ពអ៊ីស្រាអែលនៅហ្កាហ្សា

តំបន់ហ្កាហ្សា៖ ជនជាតិប៉ាឡេស្ទីន២នាក់ក្នុងនោះមានកុមារម្នាក់ត្រូវបានសម្លាប់កាលពីថ្ងៃចន្ទ ទី២៧ ខែមេសា​...

អ្នកប្រយុទ្ធបំបែកខ្លួន១៤នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់យោធាកាមេរូន  

ប្រទេសកាមេរូន៖ អ្នកប្រយុទ្ធបំបែកខ្លួនសង្ស័យចំនួន១៤នាក់ត្រូវបានសម្លាប់ក្នុងការវាយឆ្មក់របស់យោធានៅក្នុងតំបន់ភាគពាយ័ព្យដែលនិយាយភាសាអង់គ្លេសរបស់ប្រទេសកាមេរូន នេះបើតាមប្រភពព័ត៌មានពីអ្នកស្រុកនិងសន្តិសុខ។ មន្ត្រីយោធាម្នាក់បាននិយាយថា អ្នកប្រយុទ្ធបំបែកខ្លួនត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ...

ការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់សមាជិកហេបូឡាស្លាប់២នាក់នៅលីបង់

ប្រទេសលីបង់៖ សមាជិកហេបូឡា២នាក់បានស្លាប់បាត់បង់ជីវិត និងអ្នកការសែត២នាក់ទៀតមិនអាចចេញពីកន្លែងកើតហេតុបានកាលពីថ្ងៃពុធ ទី២២...

ព័ត៌មានសុវត្ថិភាពព័ត៌មានវិទ្យា

ACU

client-image

អង្គភាពផ្សេងៗ