Wednesday, September 16, 2026

រកឃើញសាកសពភេរវករជេសនៅក្នុងព្រៃដូដា

0

មន្ត្រីបាននិយាយកាលថ្ងៃសៅរ៍ថា សាកសពដែលសង្ស័យថាជាភេរវករជនជាតិប៉ាគីស្ថានដែលមានជាប់ពាក់ព័ន្ធនឹងក្រុមសកម្មប្រយុទ្ធជេស អ៊ី មូហាម៉ាដ ដែលហៅកាត់ថា (JeM) ត្រូវបានរកឃើញចនៅក្នុងព្រៃនៃស្រុកដូដា (Doda) ក្នុងតំបន់ចាម៊ូ និងតំបន់កាស្មៀន។ មន្រ្តីបានឲ្យដឹងថា សាកសពត្រូវបានរកឃើញដេកក្នុងព្រៃដាច់ស្រយាលស៊ីអូចដា (Seojdhar) ដែលភ្ជាប់​ជ្រលងបាដឺវ៉ាហ (Bhaderwah) នៃស្រុកដូដា (Doda) ជាមួយ​ស្រុក

អ៊ូដហាមផួរ (Udhampur) និងស្រុកកាថាវ (Kathua) ដែលនៅជាប់គ្នា។ ការរកឃើញនេះធ្វើឡើងក្នុងអំឡុង​ពេល​ប្រតិបត្តិការ​រួម​គ្នារបស់កងទ័ព និង​ប៉ូលិស។ ប៉ូលិសបានបង្ហោះសារនៅលើបណ្តាញសង្គមអ៊ីក្សថា “អ្នកអាចរត់ ប៉ុន្តែអ្នកមិនអាចលាក់ខ្លួនបានទេ ក្រុម SOG Doda ក្រុមRR និងក្រុម CRPF បានប្រមូលយកសាកសពរបស់ភេរវករជនជាតិប៉ាគីស្ថានរបស់ក្រុមចេស អ៊ី មូហាម៉ាដ (Jaish e Mohammed) ដែលត្រូវបានបង្ក្រាបក្នុងប្រតិបត្តិការរួមគ្នាមុននេះ។  កាំភ្លើងវែង M4 ដែលមានប្រព័ន្ធមើលឃើញពេលយប់ក៏ត្រូវបានរកឃើញផងដែរ”៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here