Saturday, July 11, 2026

Europol ប្រកាសពីការបិទ គេហទំព័រទីផ្សារងងឹត

0

ភ្នាក់ងារអ្នកអនុវត្តច្បាប់ចម្រុះបាននាំក្រុមការងារទៅបិទគេហទំព័រទីផ្សារងងឺតខុសច្បាប់។ យោងតាម របាយការណ៍ Europol អោយដឹងថា នេះជាទីផ្សារក្រោមដីធំបំផុតនៅក្នុងពិភពលោកបច្ចុប្បន្ននេះ និងបាន ដំណើរការយូរឆ្នាំណាស់មកហើយ។

នៅក្នុងអំឡុងពេលដែលវាដំណើរការ គេហទំព័រនេះស្វែងរកប្រាក់បានចំនួន ១៤០លានអ៊ឺរ៉ូ ពីការ លក់ថ្នាំខុសច្បាប់ មេរោគ ការលួចកាតក្រេឌីត អាវុធ និងផលិតផលខុសច្បាប់ជាច្រើនមុខទៀត។ ទីផ្សារ ងងឹតបាន offline កាលពីថ្ងៃអង្គារ សប្តាហ៍មុននេះ។

រដ្ឋអំណាចអាឡឺម៉ង់កត់សម្គាល់ថា៖ ការចាប់ខ្លួនបុរសជនជាតិអូស្រា្តលី អាយុ ៣៤ឆ្នាំ អត្តសញ្ញាណ ជាអ្នកប្រតិបត្តិការគេហទំព័រងងឹត នេះជាផ្នែកមួយនៃបេសកកកម្មពិភពលោក។ ប៉ូលិសបានបន្ថែមថា៖”យ៉ាងហោចណាស់ មានម៉ាស៊ីនមេជាង ២០គ្រឿងដែលមានទីតាំងនៅ Ukraine និង Moldova”។ Europol ជឿជាក់ថាទិន្នន័យដែលរក្សាទុកនៅលើម៉ាស៊ីនមេអាចជួយឱ្យក្រុមការងារតាមដាន ស៊ើបអង្កេតអ្នកសម្របសម្រួល អ្នកលក់ និងអតិថិជនដែលប្រើគេហទំព័រនេះ។

អ្នកជំនាញសន្តិសុខអ៊ីនធឺណិតប៉ាន់ប្រមានឃើញថា ទីផ្សារងងឹតមានអ្នកប្រើប្រហែល កន្លះលាននាក់ អ្នកលក់ជាង ២ពាន់នាក់ ឬអាចនិយាយថាមានប្រតិបត្តិការជាង ៣២ម៊ឺន ជា Bitcoin និង Monero។ FBI និង Europol បានបិទការវាយប្រហារដោយមេរោគ Malware និងគេហទំព័រខុសច្បាប់កាលពី ប៉ុន្មានខែថ្មីៗនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here