កុមារ ៣នាក់រងរបួសក្នុងហេតុការណ៍ផ្ទុះគ្រឿងផ្ទុះកែច្នៃនៅទីក្រុង ឌៀរ អេហ្ស័រ

0

ប្រទេសស៊ីរី៖ កុមារ ៣នាក់រងរបួសនៅក្នុងហេតុការណ៍ផ្ទុះគ្រឿងផ្ទុះកែច្នៃដែលបន្សល់ទុកដោយក្រុមភេរវករនៅតំបន់ អាល់ រ៉ូសាហ្វា ក្នុងទីក្រុង  ឌៀរ អេហ្ស័រ។

លោកវេជ្ជបណ្ឌិត ម៉ាម៉ូន ហេយហ្សា នាយកមន្ទីរពេទ្យ អាល់ អាសាដ ក្នុងទីក្រុង  ឌៀរ អេហ្ស័រ បាននិយាយថា កុមារ ៣នាក់ មានអាយុ ១១ឆ្នាំ និង ១៣ឆ្នាំ ២នាក់ ត្រូវបានបញ្ជូនទៅដល់មន្ទីពេទ្យដោយសារតែមានស្ថានរបួសផ្សេងៗគ្នាដែលបង្កដោយគ្រឿងផ្ទុះកែច្នៃ។

គួររំលឹកផងដែរថា ជនស៊ីវិល ៥នាក់ស្លាប់ និងមិនតិចជាង ៤០នាក់ផ្សេងទៀត រងរបួស ដោយសារតែការផ្ទុះមីនបង្កប់ដែលបន្សល់ទុកដោយក្រុមភេរវករដែស្ហក្នុងអំឡុងពេលដែលពួកគេកំពុងធ្វើដំណើរទៅរកគ្រាប់ផ្សិតនៅភាគនិរតីនៃទីក្រុង ឌៀរ អេហ្ស័រ៕

ប្រភពព័ត៌មាន SANA ចុះផ្សាយថ្ងៃទី០៣ ខែមីន ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here