ប្រទេសយេម៉ែន៖ រដ្ឋាភិបាលយេម៉ែនបានឲ្យដឹងថា ការវាយប្រហារមួយរបស់ក្រុមហ៊ូធី (Houthi) ទៅលើបរិវេណវិមានប្រធានាធិបតីនៅក្នុងក្រុងអាដែន(Aden) បណ្តាលឱ្យមនុស្ស ៥នាក់ស្លាប់ និង១៦នាក់រងរបួស ក្នុងនោះមានទាំងកងសន្តិសុខ និងជនស៊ីវិលជាច្រើននាក់។ មីស៊ីលចំនួន ៥គ្រាប់បានធ្លាក់ចំបរិវេណវិមានប្រធានាធិបតី ខណៈដែលការវាយប្រហារមួយផ្សេងទៀតបានកំណត់គោលដៅលើទីស្នាក់ការកណ្តាលរបស់កម្លាំងចម្រុះដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីតនៅក្នុងក្រុងអាល បួរ៉ៃខ្វា (Al Buraiqa)។ ក្រុមហ៊ូធីបានអះអាងទទួលខុសត្រូវ និងបានបញ្ជាក់ថា ពួកគេមានគោលបំណងវាយប្រហារលើ “ទីស្នាក់ការកណ្តាលប្រតិបត្តិការយោធាអារ៉ាប៊ីសាអូឌីត” និងអះអាងថាក្នុងចំណោមមន្ត្រីអារ៉ាប៊ីសាអូឌីតមានអ្នកស្លាប់។ ហេតុការណ៍នេះបង្ហាញពីការកើនឡើងនៃអរិភាពរវាងក្រុមហ៊ូធី (Houthis) និងអារ៉ាប៊ីសាអូឌីត (Saudi Arabia) ចំពេលមានជម្លោះជាបន្តបន្ទាប់នៅក្នុងប្រទេសយេម៉ែនចាប់តាំងពីឆ្នាំ២០១៤៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦










