Saturday, October 17, 2026

ក្រុមហ៊ូធីអះអាងថាពួកគេបានវាយប្រហារលើអាកាសយានដ្ឋានអន្តរជាតិឃីង ខាលីដ

0

ក្រុមហ៊ូធីនៅប្រទេសយ៉េមែនបានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារជាច្រើនលើកលើប្រទេសអារ៉ាប៊ីសាអូឌីតក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ រួមទាំងការវាយប្រហារដ៏សាហាវលើអាកាសយានដ្ឋានឃីង ខាលីដ (King Khalid) ក្នុងទីក្រុងរីយ៉ាដ កាលពីថ្ងៃទី១០ ខែតុលា។ ការវាយប្រហារនេះបានបណ្តាលឱ្យមនុស្ស ១៣នាក់ស្លាប់ និងមិនតិចជាង ៣០០នាក់រងរបួស។ ក្រុមហ៊ូធីបានបញ្ជាក់សារព្រមានយ៉ាងម៉ឺងម៉ាត់ជាថ្មីទៅកាន់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ដោយព្រមានមិនឲ្យប្រើប្រាស់អាកាសយានដ្ឋាន ឬដែនអាកាសរបស់ប្រទេសអារ៉ាប៊ីសាអូឌីតឡើយ ដោយអះអាងថា “ទីតាំងទាំងនោះមិនមានសុវត្ថិភាពទេ” ។

ជើងហោះហើរជាច្រើនត្រូវបានពន្យាពេល ឬលុបចោល ទាំងជើងហោះហើរចូល និងចេញពីប្រទេសអារ៉ាប៊ីសាអូឌីតនៅថ្ងៃនេះ។ ទន្ទឹមនឹងនេះ អាជ្ញាធររបស់ប្រទេសនេះបានសម្រេចប្តូរពីការរៀនក្នុងថ្នាក់ មករៀនតាមអនឡាញរយៈពេលមួយសប្តាហ៍ក្រោមហេតុផលដើម្បីសុវត្ថិភាព។​ នៅព្រឹកថ្ងៃដដែល អាជ្ញាធរអាកាសចរណ៍ស៊ីវិលអារ៉ាប៊ីសាអូឌីតបានឲ្យដឹងថា  អាកាសយានដ្ឋាននេះត្រូវបានវាយប្រហារម្តងទៀត ដែលបណ្តាលឱ្យ “មានមនុស្សជាច្រើននាក់របួស” ។ សូមបញ្ជាក់ផងដែរថា ការវាយប្រហារនេះគឺជាករណីថ្មីបំផុតក្នុងចំណោការវាយប្រហារជាបន្តបន្ទាប់លើប្រទេសអារ៉ាប៊ីសាអូឌីត ដែលបង្ហាញពីការកើនឡើងនៃភាពតានតឹងក្នុងជម្លោះវាងក្រុមហ៊ូធី និងប្រទេសអារ៉ាប៊ីសាអូឌីត។ ប្រទេសអារ៉ាប៊ីសាអូឌីតកំពុងគាំទ្ររដ្ឋាភិបាលប្រទេសយេម៉ែនដែលទទួលស្គាល់ជាអន្តរជាតិ ខណៈដែលក្រុមហ៊ូធីកំពុងព្យាយាមផ្ដួលរំលំរដ្ឋាភិបាលនេះ៕

ប្រភព bbc ចុះផ្សាយឡើងវិញថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦

 

LEAVE A REPLY

Please enter your comment!
Please enter your name here