រដ្ឋប៉ាឡេស្ទីន៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឱ្យដឹងថា ជនជាតិប៉ាឡេស្ទីន ៧នាក់ត្រូវបានសម្លាប់ក្នុងការលបវាយឆ្មក់របស់អ៊ីស្រាអែលនៅភាគខាងជើងតំបន់វ៉េសបេងកាលពីថ្ងៃពុធ ទី២២ ខែវិច្ឆិកា។
មន្ត្រីក្រសួងបាននិយាយថា ជនរងគ្រោះ ៦នាក់មកពីជំរំជនភៀសខ្លួនថូលក្រាម និងម្នាក់ផ្សេងទៀតនៅក្បែរទីក្រុងឃ្វាឃ្វីលយ៉ា។
ប្រភពបានបន្ថែមថា កម្លាំងអ៊ីស្រាអែលបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបញ្ជានៅក្នុងជំរំថូលក្រាម កាលពីព្រឹកថ្ងៃពុធ ទី២២ ខែវិច្ឆិកា ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីន ៦
នាក់។ កម្លាំងអ៊ីស្រាអែលថែមទាំងបានសម្រុកចូលក្នុងជំរំដែលមានផ្ទុករថយន្តយោធាជាច្រើនគ្រឿង និងរថពាសដែកដែលទុកសម្រាប់ឈូសឆាយហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិជាច្រើនផ្សេងទៀតក្នុងជំរំ។
យ៉ាងណាមិញ នៅក្នុងទីក្រុងអូហ្សហ្សូនក្បែរទីក្រុងឃ្វាឃ្វីលយ៉ា យុវជនប៉ាឡេស្ទីនម្នាក់បានស្លាប់ដោយសារបួសពីគ្រាប់កាំភ្លើងក្នុងពេលប្រឈមមុខជាមួយនឹងកងទ័ពអ៊ីស្រាអែល។
បើតាមក្រសួងសុខាភិបាលបានឱ្យដឹងថា កម្លាំងអ៊ីស្រាអែលបានវាយឆ្មក់កាលពីថ្ងៃពុធ ទី២២ ខែវិច្ឆិកា បណ្តាលឱ្យចំនួនអ្នកស្លាប់សរុបនៃជនជាតិប៉ាឡេស្ទីនកើនដល់ ២២៥នាក់នៅទូរទាំងតំបន់វ៉េសបេង ចាប់តាំងពីថ្ងៃទី៧ ខែតុលា នៅពេលដែលជម្លោះរវាងក្រុមហាម៉ាស និងកម្លាំងអ៊ីស្រាអែលបានផ្ទុះឡើង៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣