Saturday, February 21, 2026

ព័ត៌មាន និងដំណឹងថ្មីៗ

ស្លាប់ម្នាក់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅភាគខាងត្បូងលីបង់

0
ប្រទេសអ៊ីស្រាអែល៖ មនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតនៅព្រឹកថ្ងៃចន្ទក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅទីក្រុងហានីន ភាគខាងត្បូងប្រទេសលីបង់ នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ ភ្នាក់ងារព័ត៌មានជាតិលីបង់បានរាយការណ៍ថា ការវាយប្រហារបានកើតឡើងនៅពេលដែលលោក ម៉ូហាម៉ាដ តាស៊ីន ហ៊ូសេន ហ្កាសហ្កាស កំពុងបញ្ឆេះរថយន្តដឹកអ្នកដំណើររបស់គាត់ដែលចតទុកក្បែររថយន្ត SUV នៅខាងមុខផ្ទះ ក្នុងគោលបំណងដឹកសិស្សទៅសាលារៀន។ ភ្នាក់ងារព័ត៌មានជាតិបានរាយការណ៍ថា យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលបានបាញ់មីស៊ីលជាច្រើនគ្រាប់បណ្តាលឱ្យគាត់ស្លាប់ និងឆេះរថយន្តទាំងពីរគ្រឿង។ យោធាអ៊ីស្រាអែលបានបញ្ជាក់ពីឧបទ្ទវហេតុនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយក្នុងថ្ងៃជាមួយគ្នាដោយអះអាងថា ខ្លួនបានកម្ចាត់ “ភេរវករម្នាក់”  នៅក្នុងទីក្រុងហានីន ដោយចោទប្រកាន់ថាបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតរចនាសម្ព័ន្ធក្រុមហេបូឡា ដែលសកម្មភាពនេះជាការរំលោភបំពានលើបទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់។ កិច្ចព្រមព្រៀងឈប់បាញ់រវាងក្រុមហេបូឡា និងអ៊ីស្រាអែល បានចូលជាធរមានចាប់តាំងពីថ្ងៃទី២៧ ខែវិច្ឆិកា...

សកម្មភាព

ព័ត៌មានអន្តរជាតិ

ស្លាប់ម្នាក់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅភាគខាងត្បូងលីបង់

ប្រទេសអ៊ីស្រាអែល៖ មនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតនៅព្រឹកថ្ងៃចន្ទក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅទីក្រុងហានីន ភាគខាងត្បូងប្រទេសលីបង់ នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ ភ្នាក់ងារព័ត៌មានជាតិលីបង់បានរាយការណ៍ថា...

ស្លាប់៤នាក់ក្នុងការវាយប្រហារដោយដ្រូនរបស់អ៊ីស្រាអែលនៅភាគខាងកើតលីបង់

ប្រទេសលីបង់៖ មនុស្ស៤នាក់ស្លាប់នៅយប់ថ្ងៃអាទិត្យក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលលើគោលដៅរថយន្តមួយគ្រឿងនៅតាមបណ្តោយព្រំដែនប្រទេសលីបង់-ស៊ីរី នេះបើតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មានជាតិលីបង់។ សំឡេងផ្ទុះដ៏ខ្លាំងមួយត្រូវបានអ្នកភូមិដែលនៅក្បែរគោលដៅវាយប្រហារបានឮគ្រប់គ្នា នេះបើតាមភ្នាក់ងារសារព័ត៌មាន។...

២នាក់ត្រូវបានសម្លាប់ និង១៩នាក់ត្រូវបានចាប់ពង្រត់ដោយក្រុមបូកូហារាំ

ប្រទេសកាមេរូន៖ ពួកសកម្មប្រយុទ្ធរបស់ក្រុមបូកូហារាំដែលជាក្រុមភេរវកម្មបានវាយឆ្មក់លើសហគមន៍ចំនួន៤នៅក្នុងតំបន់ហ្វាណ័សរបស់ប្រទេសកាមេរូនកាលពីយប់ថ្ងៃសុក្រ សម្លាប់មនុស្ស២នាក់ និងចាប់ពង្រត់មនុស្ស១៩នាក់ផ្សេងទៀត...

ព័ត៌មានសុវត្ថិភាពព័ត៌មានវិទ្យា

ACU

client-image

អង្គភាពផ្សេងៗ