ព័ត៌មាន និងដំណឹងថ្មីៗ
ប៉ូលិសតួកគីឃុំខ្លួនជនសង្ស័យ IS ១១នាក់នៅទីក្រុងអ៊ីស្តង់ប៊ុល
ប្រទេសតួកគី៖ អាជ្ញាធរតួកគីបានឃុំខ្លួនបុគ្គល១១នាក់នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃអង្គារដោយសង្ស័យថាមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) និងបានចែកចាយការឃោសនាជ្រុលនិយមនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
ការចាប់ខ្លួននេះត្រូវធ្វើឡើងបន្ទាប់ពីមានការស៊ើបអង្កេតដែលសម្របសម្រួលដោយផ្នែកចារកម្ម និងប្រឆាំងភេរវកម្មនៃនាយកដ្ឋានប៉ូលិសអ៊ីស្តង់ប៊ុលដែលធ្វើឡើងក្រោមការត្រួតពិនិត្យរបស់ការិយាល័យរដ្ឋអាជ្ញាសាធារណៈអ៊ីស្តង់ប៊ុល។
ការិយាល័យរដ្ឋអាជ្ញាបានលើកឡើងថា ការស៊ើបអង្កេតបានកំណត់អត្តសញ្ញាណ និងអាសយដ្ឋានរបស់ជនសង្ស័យ ដោយរកឃើញបណ្តាញមួយដែលមានទំនាក់ទំនងនឹងសកម្មភាព IS។
ប៉ូលិសបានឃុំខ្លួនជនសង្ស័យទាំង១១នាក់ ដើម្បីសួរចម្លើយបន្ថែម។ មន្ត្រីបាននិយាយថា ប្រតិបត្តិការនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តដើម្បីការពារសកម្មភាពភេរវកម្ម និងទប់ស្កាត់ការឃោសនាជ្រុលនិយមតាមអនឡាញនៅក្នុងទីក្រុង។
គួរំលឹកផងដែរថា រដ្ឋាភិបាលតួកគីបានកំណត់ក្រុម IS ថាជាអង្គការភេរវកម្មក្នុងឆ្នាំ២០១៣ ហើយចាប់តាំងពីពេលនោះមក ក្រុមនេះបានកំណត់គោលដៅវាយប្រហារជាច្រើនលើកមកលើរដ្ឋាភិបាល។ ជាការឆ្លើយតប ទីក្រុងអង់ការ៉ាបានចាប់ផ្តើមប្រតិបត្តិការប្រឆាំងភេរវកម្មទាំងនៅក្នុងស្រុក និងនៅបរទេស៕
សកម្មភាព
យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី “គ្មានអ្នកណាទាយបានថា ភេរវកម្មមិនអាចកើតមានលើទឹកដីកម្ពុជានោះទេ កន្លងមកកម្ពុជាធ្លាប់ទទួលការប៉ុនប៉ងជាច្រើនករណី តែកម្ពុជាអាចទប់ស្កាត់ និងបង្ការបានទាន់ពេលវេលា យើងសង្ឃឹមថា វាមិនកើត តែយើងត្រូវត្រៀមលក្ខណៈជាប្រចាំដើម្បីឆ្លើយតបទៅនឹងសេណារឺយ៉ូ ឫយថាហេតុអាក្រក់ណាមួយកើតឡើង”។
ក្នុងយុទ្ធសាស្ត្របង្ការទប់ស្កាត់ដេីម្បីកម្ពុជាគ្មានភេរវកម្ម នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែមាឃ ឆ្នាំម្សាញ់ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦...
ព័ត៌មានអន្តរជាតិ
ប៉ូលិសតួកគីឃុំខ្លួនជនសង្ស័យ IS ១១នាក់នៅទីក្រុងអ៊ីស្តង់ប៊ុល
ប្រទេសតួកគី៖ អាជ្ញាធរតួកគីបានឃុំខ្លួនបុគ្គល១១នាក់នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃអង្គារដោយសង្ស័យថាមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) និងបានចែកចាយការឃោសនាជ្រុលនិយមនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
ការចាប់ខ្លួននេះត្រូវធ្វើឡើងបន្ទាប់ពីមានការស៊ើបអង្កេតដែលសម្របសម្រួលដោយផ្នែកចារកម្ម...
ការវាយប្រហាររបស់ក្រុម IS សម្លាប់កងសន្តិសុខស៊ីរី៤នាក់នៅជិតខេត្តរ៉ាកា
ប្រទេសស៊ីរី៖ ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) បានសម្លាប់សមាជិកកងកម្លាំងសន្តិសុខផ្ទៃក្នុងស៊ីរី...
ភេរវករ៤នាក់ត្រូវបានសម្លាប់ក្នុងការប៉ះទង្គិចគ្នាជាមួយកម្លាំងសន្តិសុខនៅប៉ាគីស្ថាន
ប្រទេសប៉ាគីស្ថាន៖ ភេរវករ៤នាក់ត្រូវបានសម្លាប់ និងទាហាន៣នាក់រងរបួសក្នុងការបាញ់ប្រហារគ្នានៅក្នុងខេត្តខាយប័រផាកថុនវ៉ាភាគពាយ័ព្យប្រទេសប៉ាគីស្ថានកាលពីថ្ងៃចន្ទ នេះបើតាមប្រភពផ្លូវការ។
មន្ត្រីសន្តិសុខក្នុងតំបន់បានប្រាប់អ្នកយកព័ត៌មានក្នុងលក្ខខណ្ឌអនាមិកថា...


























