ភេរវករ៤នាក់ត្រូវបានសម្លាប់ក្នុងការប៉ះទង្គិចគ្នាជាមួយកម្លាំងសន្តិសុខនៅប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ ភេរវករ៤នាក់ត្រូវបានសម្លាប់ និងទាហាន៣នាក់រងរបួសក្នុងការបាញ់ប្រហារគ្នានៅក្នុងខេត្តខាយប័រផាកថុនវ៉ាភាគពាយ័ព្យប្រទេសប៉ាគីស្ថានកាលពីថ្ងៃចន្ទ នេះបើតាមប្រភពផ្លូវការ។

មន្ត្រីសន្តិសុខក្នុងតំបន់បានប្រាប់អ្នកយកព័ត៌មានក្នុងលក្ខខណ្ឌអនាមិកថា ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោង ៦:២០នាទី នៅក្នុងស្រុកដេរ៉ាអ៊ីស្មែលខាន់។

ប្រភពបាននិយាយថា កម្លាំងសន្តិសុខបានប្រយុទ្ធគ្នាជាមួយពួកសកម្មប្រយុទ្ធបន្ទាប់ពីទទួលបានសេចក្តីរាយការណ៍អំពីវត្តមានរបស់ពួកគេនៅក្នុងតំបន់នេះ។

ការបាញ់ប្រហារគ្នាមានរយៈពេលប្រមាណជា ២០ទៅ២៥នាទី។ ក្នុងអំឡុងប្រតិបត្តិការស្វែងរកជាបន្តបន្ទាប់ កម្លាំងសន្តិសុខបានរកឃើញសាកសពពួកសកម្មប្រយុទ្ធចំនួន៤នាក់ និងរឹបអូសម៉ូតូ៨គ្រឿងពីកន្លែងកើតហេតុ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here