Sunday, March 1, 2026

ព័ត៌មាន និងដំណឹងថ្មីៗ

ប៉ូលិសតួកគីឃុំខ្លួនជនសង្ស័យ IS ១១នាក់នៅទីក្រុងអ៊ីស្តង់ប៊ុល

0
ប្រទេសតួកគី៖ អាជ្ញាធរតួកគីបានឃុំខ្លួនបុគ្គល១១នាក់នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃអង្គារដោយសង្ស័យថាមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) និងបានចែកចាយការឃោសនាជ្រុលនិយមនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ការចាប់ខ្លួននេះត្រូវធ្វើឡើងបន្ទាប់ពីមានការស៊ើបអង្កេតដែលសម្របសម្រួលដោយផ្នែកចារកម្ម និងប្រឆាំងភេរវកម្មនៃនាយកដ្ឋានប៉ូលិសអ៊ីស្តង់ប៊ុលដែលធ្វើឡើងក្រោមការត្រួតពិនិត្យរបស់ការិយាល័យរដ្ឋអាជ្ញាសាធារណៈអ៊ីស្តង់ប៊ុល។ ការិយាល័យរដ្ឋអាជ្ញាបានលើកឡើងថា ការស៊ើបអង្កេតបានកំណត់អត្តសញ្ញាណ និងអាសយដ្ឋានរបស់ជនសង្ស័យ ដោយរកឃើញបណ្តាញមួយដែលមានទំនាក់ទំនងនឹងសកម្មភាព IS។ ប៉ូលិសបានឃុំខ្លួនជនសង្ស័យទាំង១១នាក់ ដើម្បីសួរចម្លើយបន្ថែម។ មន្ត្រីបាននិយាយថា ប្រតិបត្តិការនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តដើម្បីការពារសកម្មភាពភេរវកម្ម និងទប់ស្កាត់ការឃោសនាជ្រុលនិយមតាមអនឡាញនៅក្នុងទីក្រុង។ គួរំលឹកផងដែរថា រដ្ឋាភិបាលតួកគីបានកំណត់ក្រុម IS ថាជាអង្គការភេរវកម្មក្នុងឆ្នាំ២០១៣ ហើយចាប់តាំងពីពេលនោះមក ក្រុមនេះបានកំណត់គោលដៅវាយប្រហារជាច្រើនលើកមកលើរដ្ឋាភិបាល។ ជាការឆ្លើយតប ទីក្រុងអង់ការ៉ាបានចាប់ផ្តើមប្រតិបត្តិការប្រឆាំងភេរវកម្មទាំងនៅក្នុងស្រុក និងនៅបរទេស៕  

សកម្មភាព

ព័ត៌មានអន្តរជាតិ

ប៉ូលិសតួកគីឃុំខ្លួនជនសង្ស័យ IS ១១នាក់នៅទីក្រុងអ៊ីស្តង់ប៊ុល

ប្រទេសតួកគី៖ អាជ្ញាធរតួកគីបានឃុំខ្លួនបុគ្គល១១នាក់នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃអង្គារដោយសង្ស័យថាមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) និងបានចែកចាយការឃោសនាជ្រុលនិយមនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ការចាប់ខ្លួននេះត្រូវធ្វើឡើងបន្ទាប់ពីមានការស៊ើបអង្កេតដែលសម្របសម្រួលដោយផ្នែកចារកម្ម...

ការវាយប្រហាររបស់ក្រុម IS សម្លាប់កងសន្តិសុខស៊ីរី៤នាក់នៅជិតខេត្តរ៉ាកា

ប្រទេសស៊ីរី៖ ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS)​ បានសម្លាប់សមាជិកកងកម្លាំងសន្តិសុខផ្ទៃក្នុងស៊ីរី...

ភេរវករ៤នាក់ត្រូវបានសម្លាប់ក្នុងការប៉ះទង្គិចគ្នាជាមួយកម្លាំងសន្តិសុខនៅប៉ាគីស្ថាន

ប្រទេសប៉ាគីស្ថាន៖ ភេរវករ៤នាក់ត្រូវបានសម្លាប់ និងទាហាន៣នាក់រងរបួសក្នុងការបាញ់ប្រហារគ្នានៅក្នុងខេត្តខាយប័រផាកថុនវ៉ាភាគពាយ័ព្យប្រទេសប៉ាគីស្ថានកាលពីថ្ងៃចន្ទ នេះបើតាមប្រភពផ្លូវការ។ មន្ត្រីសន្តិសុខក្នុងតំបន់បានប្រាប់អ្នកយកព័ត៌មានក្នុងលក្ខខណ្ឌអនាមិកថា...

ព័ត៌មានសុវត្ថិភាពព័ត៌មានវិទ្យា

ACU

client-image

អង្គភាពផ្សេងៗ