ព័ត៌មាន និងដំណឹងថ្មីៗ
យ៉ាងហោចណាស់មានមនុស្ស ១៤ នាក់ស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់
ប្រទេសលីបង់៖ យ៉ាងហោចណាស់មនុស្ស១៤នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់កាលពីយប់ថ្ងៃអង្គារ នេះបើតាមរបាយការណ៍ផ្លូវការណ៍និងបថម ខណៈដែលការប្រយុទ្ធគ្នាឆ្លងដែនបានកើនឡើង។
មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់លើសុខភាពសាធារណៈរបស់ក្រសួងសុខាភិបាលប្រទេសលីបង់បាននិយាយថា ការវាយប្រហារតាមអាកាសអ៊ីស្រាអែលទៅលើតំបន់ប្រជុំជនស្រ៊ីហ្វា នៅក្នុងស្រុកថាយបានសម្លាប់មនុស្ស៣នាក់ និងបង្ករបួសដល់មនុស្ស ១៩នាក់ផ្សេងទៀត។ នៅក្នុងភូមិជីបចិត បុរសម្នាក់និងភរិយាដែលកំពុងមានផ្ទៃពោះត្រូវបានសម្លាប់ និងមនុស្ស២នាក់ផ្សេងទៀតស្លាប់ក្នុងការវាយប្រហារលើតំបន់ប្រជុំជនកាហ្វ្រា។
យ៉ាងហោចណាស់មនុស្ស ៦នាក់ត្រូវបានគេរាយការណ៍ថាត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសលើផ្ទះមួយខ្នងនៅក្នុងតំបន់ប្រជុំជនអាន ណាចារ៉ីយ៉ាហ នេះបើតាមរបាយការណ៍បថមពីភ្នាក់ងារសារព័ត៌មានជាតិលីបង់។ មនុស្សម្នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសដោយយន្តហោះគ្មានមនុស្សបើកលើរថយន្តមួយគ្រឿងនៅក្នុងតំបន់ប្រជុំជនថេមណាញ នៅក្នុងស្រុកប៊ីន ច្បែល។
ជាការឆ្លើយតប ក្រុមហេបូឡាបាននិយាយថា ពួកគេបានបើកប្រតិបត្តិការខាយបារ២ ដែលកំណត់គោលដៅលើកម្លាំងអ៊ីស្រាអែល ទីតាំងយោធា និងរចនាសម្ព័ន្ធនានាជាមួយនឹងគ្រាប់មីស៊ីល និងគ្រាប់រ៉ូកែត...
សកម្មភាព
កិច្ចប្រជុំក្រុមការងារវាយតម្លៃហានិភ័យថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យវិស័យទី១៥
រាជធានីភ្នំពេញ៖ នៅព្រឹក ថ្ងៃសុក្រ ១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩...
ព័ត៌មានអន្តរជាតិ
យ៉ាងហោចណាស់មានមនុស្ស ១៤ នាក់ស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់
ប្រទេសលីបង់៖ យ៉ាងហោចណាស់មនុស្ស១៤នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់កាលពីយប់ថ្ងៃអង្គារ នេះបើតាមរបាយការណ៍ផ្លូវការណ៍និងបថម...
កងទ័ពអ៊ីស្រាអែលនិយាយថាបានសម្លាប់មេបញ្ជាការហេបូឡា២នាក់នៅលីបង់
ប្រទេសអ៊ីស្រាអែល៖ កងទ័ពការពារជាតិអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃសៅរ៍...
មេបញ្ជាការយោធាប៉ារ៉ាអ៊ីរ៉ាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល
ប្រទេសអ៊ីរ៉ាក់៖ កម្លាំងប្រមូលផ្តុំដ៏ល្បីល្បាញនៃយោធាប៉ារ៉ាអ៊ីរ៉ាក់ដែលហៅកាត់ថា (PMF) បាននិយាយនៅថ្ងៃពុធ...

























