យ៉ាងហោចណាស់មានមនុស្ស ១៤ នាក់ស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់

0

ប្រទេសលីបង់៖ យ៉ាងហោចណាស់មនុស្ស១៤នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់កាលពីយប់ថ្ងៃអង្គារ នេះបើតាមរបាយការណ៍ផ្លូវការណ៍និងបថម ខណៈដែលការប្រយុទ្ធគ្នាឆ្លងដែនបានកើនឡើង។

មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់លើសុខភាពសាធារណៈរបស់ក្រសួងសុខាភិបាលប្រទេសលីបង់បាននិយាយថា ការវាយប្រហារតាមអាកាសអ៊ីស្រាអែលទៅលើតំបន់ប្រជុំជនស្រ៊ីហ្វា នៅក្នុងស្រុកថាយបានសម្លាប់មនុស្ស៣នាក់ និងបង្ករបួសដល់មនុស្ស ១៩នាក់ផ្សេងទៀត។ នៅក្នុងភូមិជីបចិត បុរសម្នាក់និងភរិយាដែលកំពុងមានផ្ទៃពោះត្រូវបានសម្លាប់ និងមនុស្ស២នាក់ផ្សេងទៀតស្លាប់ក្នុងការវាយប្រហារលើតំបន់ប្រជុំជនកាហ្វ្រា។

យ៉ាងហោចណាស់មនុស្ស ៦នាក់ត្រូវបានគេរាយការណ៍ថាត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសលើផ្ទះមួយខ្នងនៅក្នុងតំបន់ប្រជុំជនអាន ណាចារ៉ីយ៉ាហ នេះបើតាមរបាយការណ៍បថមពីភ្នាក់ងារសារព័ត៌មានជាតិលីបង់។ មនុស្សម្នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសដោយយន្តហោះគ្មានមនុស្សបើកលើរថយន្តមួយគ្រឿងនៅក្នុងតំបន់ប្រជុំជនថេមណាញ នៅក្នុងស្រុកប៊ីន ច្បែល។

ជាការឆ្លើយតប ក្រុមហេបូឡាបាននិយាយថា ពួកគេបានបើកប្រតិបត្តិការខាយបារ២ ដែលកំណត់គោលដៅលើកម្លាំងអ៊ីស្រាអែល ទីតាំងយោធា និងរចនាសម្ព័ន្ធនានាជាមួយនឹងគ្រាប់មីស៊ីល និងគ្រាប់រ៉ូកែត ជាច្រើនគ្រាប់រួមទាំងយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង។

ការប្រយុទ្ធគ្នាឆ្លងព្រំដែនបានកើនឡើងចាប់ពីថ្ងៃទី២ ខែមីនា នៅពេលដែលក្រុមហេបូឡា បានបាញ់គ្រាប់រ៉ូកែតទៅកាន់អ៊ីស្រអែលជាលើកដំបូងចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមាននៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បង្ក​ឱ្យ​មាន​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​នៅ​ទូទាំង​ប្រទេស​លីបង់​ភាគ​ខាង​ត្បូង និង​ខាង​កើត៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦

 

LEAVE A REPLY

Please enter your comment!
Please enter your name here