ប្រទេសហ្វីលីពីន៖ មនុស្ស៤នាក់ក្នុងនោះមានមន្ត្រីប៉ូលិសម្នាក់ត្រូវបានសម្លាប់ និង៤នាក់ផ្សេងទៀតរងរបួសក្នុងការបាញ់ប្រហារមួយកាលពីយប់ថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ ក្នុងអំឡុងការប្រារព្ធពិធីបុណ្យមួយ នៅខេត្តអ៊ីសាបេឡាភាគខាងជើងប្រទេសហ្វីលីពីន នេះបើតាមការលើកឡើងរបស់ប៉ូលិសកាលពីថ្ងៃចន្ទ។
ប៉ូលិសនិយាយថា ជនរងគ្រោះកំពុងចូលរួមក្នុងពិធីបុណ្យមួយនៅខាងមុខផ្ទះរបស់មន្ត្រីប៉ូលិសដែលត្រូវបានសម្លាប់នៅម៉ោង ៧:៥០នាទីយប់ថ្ងៃអាទិត្យ ដោយក្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបាញ់ប្រហារមកលើពួកគាត់។
ប៉ូលិសបាននិយាយថា ជនសង្ស័យទាំងនោះបានរត់គេចខ្លួនដោយរថយន្តដឹកទំនិញមួយគ្រឿង និងជិះម៉ូតូ២គ្រឿងបន្ទាប់ពីបាញ់ប្រហារ។
ប៉ូលិសបានរឹបអូសបង់កាំភ្លើងចំនួន៧បង់ពីកន្លែងកើតហេតុ ហើយការស៊ើបអង្កេតកំពុងដំណើរការ៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦










