Thursday, July 16, 2026

សារដាស់តឿនដល់ឪពុកម្តាយបន្ទាប់ពីក្មងជំទង់ម្នាក់ត្រូវចាប់ខ្លួនពីបទរៀបចំផែនការភេរវកម្ម

0

ចក្រភពអង់គ្លេស៖ ប៉ូលិសប្រឆាំងភេរវកម្មបានចេញផ្សាយសារដាស់តឿនទៅដល់ឪពុកម្តាយ បន្ទាប់ពី អាល់ហ្វី ខូលម៉េន អាយុ២២ឆ្នាំត្រូវជាប់ពន្ធនាគារពីបទរៀបចំផែនការវាយ​ប្រហារភេរវកម្មជ្រុលនិយម។

ខូលម៉េន បានចាប់ផ្តើមមនោគមន៍វិជ្ជាជ្រុលនិយមនៅលើអនឡាញតាំងពីអាយុ១៤ឆ្នាំ ហើយត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការរបស់ប៉ូលិសក្នុងពេលដែលយុវជនរូបនេះកំពុងព្យាយាមទិញកាំភ្លើង។ ខូលម៉េន ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១៣ឆ្នាំកន្លះ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងរឿងក្តីភេរវកម្មជាច្រើនករណី បន្ទាប់ពីការស៊ើបអង្កេតបានបង្ហាញថាមានសម្ភារៈជ្រុលនិយមជាច្រើននៅលើឧបករណ៍ឌីជីថលរបស់យុវជនរូបនេះ។

អាជ្ញាធរបានសង្កត់ធ្ងន់លើក្តីព្រួយបារម្ភកាន់តែខ្លាំងឡើងនៃភាពជ្រុលនិយមរបស់យុវជនតាមអនឡាញ និងជម្រុញដល់ឪពុកម្តាយគ្រប់រូបតាមដានសកម្មភាពឡាញរបស់កូនៗដែលមានអាកប្បកិរិយាជ្រុលនិយម៕

ប្រភព news.met.police.uk ចុះផ្សាយឡើងវិញថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ (ភេរវកម្មបង្ក្រាប)

LEAVE A REPLY

Please enter your comment!
Please enter your name here