ចក្រភពអង់គ្លេស៖ ប៉ូលិសប្រឆាំងភេរវកម្មបានចេញផ្សាយសារដាស់តឿនទៅដល់ឪពុកម្តាយ បន្ទាប់ពី អាល់ហ្វី ខូលម៉េន អាយុ២២ឆ្នាំត្រូវជាប់ពន្ធនាគារពីបទរៀបចំផែនការវាយប្រហារភេរវកម្មជ្រុលនិយម។
ខូលម៉េន បានចាប់ផ្តើមមនោគមន៍វិជ្ជាជ្រុលនិយមនៅលើអនឡាញតាំងពីអាយុ១៤ឆ្នាំ ហើយត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការរបស់ប៉ូលិសក្នុងពេលដែលយុវជនរូបនេះកំពុងព្យាយាមទិញកាំភ្លើង។ ខូលម៉េន ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១៣ឆ្នាំកន្លះ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងរឿងក្តីភេរវកម្មជាច្រើនករណី បន្ទាប់ពីការស៊ើបអង្កេតបានបង្ហាញថាមានសម្ភារៈជ្រុលនិយមជាច្រើននៅលើឧបករណ៍ឌីជីថលរបស់យុវជនរូបនេះ។
អាជ្ញាធរបានសង្កត់ធ្ងន់លើក្តីព្រួយបារម្ភកាន់តែខ្លាំងឡើងនៃភាពជ្រុលនិយមរបស់យុវជនតាមអនឡាញ និងជម្រុញដល់ឪពុកម្តាយគ្រប់រូបតាមដានសកម្មភាពឡាញរបស់កូនៗដែលមានអាកប្បកិរិយាជ្រុលនិយម៕
ប្រភព news.met.police.uk ចុះផ្សាយឡើងវិញថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ (ភេរវកម្មបង្ក្រាប)










