Friday, September 4, 2026

ល.គ.ជ.ប.ភ. បន្តផ្សព្វផ្សាយ អំពីសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម ដល់អាជ្ញាធរ ថ្នាក់ដឹកនាំស្រុកដំណាក់ចង្អើរ​ និងភូមិ-ឃុំ ចំណុះស្រុក

0

ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី “គ្មានអ្នកណាទាយបានថា ភេរវកម្មមិនអាចកើតមានលើទឹកដីកម្ពុជានោះទេ កន្លងមកកម្ពុជាធ្លាប់ទទួលការប៉ុនប៉ងជាច្រើនករណី តែកម្ពុជាអាចទប់ស្កាត់ និងបង្ការបានទាន់ពេលវេលា យើងសង្ឃឹមថា វាមិនកើត តែយើងត្រូវត្រៀមលក្ខណៈជាប្រចាំដើម្បីឆ្លើយតបទៅនឹងសេណារឺយ៉ូ ឬយថាហេតុអាក្រក់ណាមួយកើតឡើង”​ និងក្នុងយុទ្ធសាស្ត្របង្ការទប់ស្កាត់​ដេីម្បីកម្ពុជាគ្មានភេរវកម្ម​ នាព្រឹកថ្ងៃព្រហស្បត៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ ល.គ.ជ.ប.ភ.​ បន្តសកម្មភាពបញ្ជ្រាបការយល់ដឹងអំពីសៀវភៅផែនការជាតិប្រឆាំងភេរវកម្មដល់មន្ត្រីរាជការ​ កងកម្លាំង​ប្រដាប់​អាវុធ​ចំណុះរដ្ឋបាលស្រុកដំណាក់ចង្អេីរ កម្មវិធីនេះដឹកនាំដោយ ឯកឧត្តម ប៉ឹល ច័ន្ទវីរៈ សមាជិក ល.គ.ជ.ប.ភ. តំណាងដ៏ខ្ពង់ខ្ពស់​ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី អនុប្រធានលេខាធិការដ្ឋាន គ.ជ.ប.ភ. ដោយមានការអញ្ជើញចូលរួមពី លោក​ ប៊ុន​ យោង អភិបាលរង នៃគណៈអភិបាលខេត្តកែប លោកអភិបាល​រង នៃគណៈអភិបាលស្រុកដំណាក់ចង្អេីរ។ អង្គសិក្ខាសាលានេះផ្តោតសំខាន់ទៅលេីចំណុចស្នូលទាំង៤ (PPRR)
-ការត្រៀមខ្លួនទុកជាមុន (Preparedness)
​ -​ការបង្ការ (Prevention)
​ -ការឆ្លើយតប (Response)
​ -ការស្តារឡើងវិញ (Recovery)​។
ជាពិសេស​ ឯកឧត្តម​ ជាវាគ្មិនក៏បានសង្កត់ធ្ងន់ផងដែរទៅលេីការអនុវត្តតួនាទីភារកិច្ចពីសំណាក់ស្ថាប័នមានសមត្ថកិច្ចផ្សេងៗសំដៅទប់ស្កាត់មិនឲមានអំពេីភេរវកម្មកេីតឡេីង​។ តែបេីក្នុងករណីមាន​ឧបទ្ទវហេតុ​កេីតឡេីងអង្គភាពនីមួយៗដឹងនឹងអនុវត្តឲត្រូវតាមការងារស្នូលរបស់ខ្លួន។

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here