មន្ត្រីបាននិយាយកាលថ្ងៃសៅរ៍ថា សាកសពដែលសង្ស័យថាជាភេរវករជនជាតិប៉ាគីស្ថានដែលមានជាប់ពាក់ព័ន្ធនឹងក្រុមសកម្មប្រយុទ្ធជេស អ៊ី មូហាម៉ាដ ដែលហៅកាត់ថា (JeM) ត្រូវបានរកឃើញចនៅក្នុងព្រៃនៃស្រុកដូដា (Doda) ក្នុងតំបន់ចាម៊ូ និងតំបន់កាស្មៀន។ មន្រ្តីបានឲ្យដឹងថា សាកសពត្រូវបានរកឃើញដេកក្នុងព្រៃដាច់ស្រយាលស៊ីអូចដា (Seojdhar) ដែលភ្ជាប់ជ្រលងបាដឺវ៉ាហ (Bhaderwah) នៃស្រុកដូដា (Doda) ជាមួយស្រុក
អ៊ូដហាមផួរ (Udhampur) និងស្រុកកាថាវ (Kathua) ដែលនៅជាប់គ្នា។ ការរកឃើញនេះធ្វើឡើងក្នុងអំឡុងពេលប្រតិបត្តិការរួមគ្នារបស់កងទ័ព និងប៉ូលិស។ ប៉ូលិសបានបង្ហោះសារនៅលើបណ្តាញសង្គមអ៊ីក្សថា “អ្នកអាចរត់ ប៉ុន្តែអ្នកមិនអាចលាក់ខ្លួនបានទេ ក្រុម SOG Doda ក្រុមRR និងក្រុម CRPF បានប្រមូលយកសាកសពរបស់ភេរវករជនជាតិប៉ាគីស្ថានរបស់ក្រុមចេស អ៊ី មូហាម៉ាដ (Jaish e Mohammed) ដែលត្រូវបានបង្ក្រាបក្នុងប្រតិបត្តិការរួមគ្នាមុននេះ។ កាំភ្លើងវែង M4 ដែលមានប្រព័ន្ធមើលឃើញពេលយប់ក៏ត្រូវបានរកឃើញផងដែរ”៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦










