ភ្នំពេញ៖ ថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែតុលាឆ្នាំ២០២៦ នៅលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ល.គ.ជ.ប.ភ. (ក្បាលថ្នល់) ឯកឧត្តម ទ្រី ត្រាយ អនុប្រធាន ល.គ.ជ.ប.ភ. តំណាងដ៏ខ្ពង់ខ្ពស់ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី អនុប្រធានលេខាធិការដ្ឋាន គ.ជ.ប.ភ. បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក ប្រធាននាយកដ្ឋាន ល.គ.ជ.ប.ភ. លើរបៀបវារ:ដូចខាងក្រោម:
១. ពិនិត្យ និងវាយតម្លៃមន្ត្រីរាជការ ល.គ.ជ.ប.ភ សម្រាប់ដំឡើងឋានន្តរស័ក្តិ ថ្នាក់ ឆ្នាំ២០២៧
២. អំពីសំណើសុំធាតុចូល ឬមតិយោបល់លើសេចក្ដីព្រាងដំបូង នៃភាពជាដៃគូសន្ទនា អាស៊ាន-ដាណឺម៉ាក៖វិស័យកិច្ចសហប្រតិបត្តិការជាក់ស្តែង (២០២៧-២០៣១) ។
៣. អំពីសំណើសុំធាតុចូលដើម្បីរៀបចំសុន្ទរកថា សម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ និងកិច្ច ប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសហ្វីលីពីន។
៤. បញ្ហា ផ្សេងៗ



























