ប្រទេសប៉ាគីស្ថាន៖ ប៉ូលិសបានឲ្យដឹងថា ភេរវករ ៣នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការដែលមានមូលដ្ឋានលើការស៊ើបអង្កេតដោយនាយកដ្ឋានប្រឆាំងភេរវកម្ម (CTD) នៅខេត្តខាយប័រផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា។យោងតាម CTD បានឲ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើងនៅតំបន់សាខាដុប (Sakhadob) ក្នុងស្រុកស្វាត (Swat) ដោយមានគោលដៅលើក្រុមមួយដែលដឹកនាំដោយមេបញ្ជាការក្រុមតេហ្រេកអ៊ី-តាលីបង់ប៉ាគីស្ថាន (TTP) ឈ្មោះ មុហ្សាហ្វារ (Muzaffar) ហៅក្រៅថា ខាលីដ (alias Khalid)។
សេចក្តីថ្លែងការណ៍របស់ CTD បានឲ្យដឹងថា ក្រុមភេរវករបានបើកការបាញ់ប្រហាមកលើប៉ូលិស រួចចួលទៅលាក់ខ្លួនក្នុងផ្ទះមួយនៅក្បែរនោះ។ ភេរវករ ៣នាក់ត្រូវបានសម្លាប់អំឡុងពេលបាញ់តបតគ្នា ខណៈដែលភេរវករ ២នាក់ទៀត បានរត់គេចខ្លួន ហើយកម្លាំងសមត្ថកិច្ចកំពុងស្វែងរកពួកគេផងដែរ។ CTD បានបញ្ជាក់ថា ភេរវករដែលត្រូវបានសម្លាប់ទាំងនេះ មានជាប់ពាក់ព័ន្ធនឹងសកម្មភាពវាយប្រហារជាច្រើនលើកក្នុងឆ្នាំនេះ ក្នុងនោះរួមមានទាំងការបាញ់ប្រហារជាច្រើន និងការធើ្វ ឃាតដោយកំណត់គោលដៅនៅក្នុងស្រុកនេះ៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦










