ការបាញ់ផ្លោងរបស់ទួរគីសម្លាប់ក្រុមសកម្មយុទ្ធរដ្ឋអ៊ីស្លាម ៥៥នាក់នៅភាគខាងជើងប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០១៦

យោធាទួរគីបានអោយដឹងក្នុងសេចក្តីថ្លែងការណ៍ថាការបាញ់ផ្លោងរបស់ប្រទេសទួរគីសម្លាប់កុ្រមបះបោររដ្ឋអ៊ីស្លាម ៥៥នាក់នៅភាគខាងជើងប្រទេសស៊ីរីក្នុងការសងសឹករយៈពេលជាច្រើសប្តាហ៍នៃការវាយប្រហារដោយគ្រាប់រ៉ូកែតដោយក្រុមរដ្ឋអ៊ីស្លាមនៅទីក្រុងគីលីសព្រំដែនប្រទេសទួរគី។ ទីក្រុងគីលីសដែលមានព្រំដែនស្ថិតនៅទឹកដីដែលគ្រប់គ្រងដោយក្រុមរដ្ឋអ៊ីស្លាមរបស់ប្រទេសស៊ីរីត្រូវបានវាយប្រហារដោយគ្រាប់រ៉ូកែតជាប្រចាំក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ទីក្រុងគីលីសមានចម្ងាយ ៦០គីឡូម៉ែត្រភាគខាងជើងទីក្រុងអាល្លិប៉ូដែលជាទីក្រុងធំបំផុតរបស់ប្រទេសស៊ីរី។ យោធាទួរគីជាធម្មតាបានឆ្លើយតបជាមួយនឹងការវាយប្រហារដោយកាំភ្លើងធំនៅភាគខាងជើងប្រទេសស៊ីរី ។ ក្រុមមន្រ្តីទួរគីនិយាយថាពួកគេត្រូវការជំនួយបន្ថែមទៀតពីសម្ព័ន្ធមិត្តលោកខាងលិចក្នុងការការពារព្រំដែន។ គួរបញ្ជាក់ថារហូតមកដល់ពេលនេះមានមនុស្សប្រមាណ ២០នាក់ត្រូវបានសម្លាប់ និងមនុស្សប្រមាណ ៧០នាក់រងរបួសក្នុងការបាញ់គ្រាប់រ៉ូកែតនៅទីក្រុងគីលីស៕

Turkey 09-05-16