យុទ្ធជនក្រុម ISIS ២៥០នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសដោយក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកលើក្បួនរថយន្តក្បែរទីក្រុង Fallujah

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៦

មន្រ្តីការពារជាតិសហរដ្ឋអាមេរិកអះអាងថាយ៉ាងហោចណាស់យុទ្ឋជនក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS ២៥០នាក់ស្លាប់ និងរថយន្តដឹកទំនិញប្រមាណជា ៤០គ្រឿងទៀតត្រូវបានកំទេចក្នុងការវាយប្រហារតាមអាកាសដឹកនាំដោយសហរដ្ឋអាមេរិកនៅជិតទីក្រុង Fallujah ប្រទេសអ៊ីរ៉ាក់ដែលជាបន្ទាយសំខាន់របស់ក្រុមនេះមុនពេលវាយរំដោះដោយកងកម្លាំងប្រទេសអ៊ីរ៉ាក់។ ការវាយប្រហារតាមអាកាសរបស់ក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកបានវាយប្រហារមកលើក្បួនរថយន្តប្រមាណជា ៤០គ្រឿងរបស់ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS ភាគខាងត្បូងទីក្រុង Fallujah កាលពីថ្ងៃពុធ។ មន្ត្រីយោធាអាមេរិកបន្តថាក្បួនរថយន្តទាំងនេះត្រូវបានកំទេច ហើយយុទ្ឋជនក្រុមនេះយ៉ាងហោចណាស់ ២៥០នាក់ស្លាប់៕

ISIS 01-07-16