ប៉ូលិសប្រទេសកាណាដាបាញ់សម្លាប់ជនសង្ស័យបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្បែរទីក្រុងតូរ៉ុនតូ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០១៦

ប៉ូលិសប្រទេសកាណាដាបាញ់សម្លាប់ជនសង្ស័យម្នាក់ក្នុងប្រតិបត្ដិការប្រឆាំងអំពើភេរវកម្មធំមួយកាលពីថ្ងៃពុធម្សិលមិញនេះ។ ជនសង្ស័យដែលត្រូវបានបាញ់សម្លាប់មានទំនាក់ទំនងជាមួយក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS ហើយជឿថាជាជននៅពីក្រោយការរៀបចំគម្រោងការវាយប្រហារការបំផ្ទុះគ្រាប់បែកនៅក្នុងទីក្រុងរបស់ប្រទេសកាណាដា។ យោងតាមប្រពន្ឋ័ផ្សព្វផ្សាយនៃប្រទេសកាណាដាបានឲ្យដឹងថា ជនសង្ស័យឈ្មោះ Aaron Driver មានអាយុ ២៤ឆ្នាំ។ ជនសង្ស័យដែលកំពុងបើកបររថយន្តត្រូវបាញ់សម្លាប់ក្នុងអំឡុងពេលប្រតិបត្ដិការរបស់ប៉ូលិសនៅភាគខាងត្បូងទីក្រុង Strathroy ចម្ងាយ ២២៥គីឡូម៉ែត្រ (១៤០ ម៉ាយ) ភាគខាងលិចទីក្រុង Toronto៕

Torento 11-08-16