ក្រុមសកម្មប្រយុទ្ធលីបង់បណ្តេញ ISIS ចេញពីទីក្រុងសឺត

0

ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៦

ទាហានលីប៊ីដែលគាំទ្រដោយសហរដ្ឋអាមេរិកនិយាយថាពួកគេបានរឹបអូសយកទីស្នាក់ការកណ្តាលរបស់ក្រុមឧទាម ISIS នៅក្នុងទីក្រុងសឺត។ យោងតាមអ្នកនាំពាក្យឲ្យកងកំលាំងស្មោះត្រង់នឹងរដ្ឋាភិបាលលីប៊ីដែលគាំទ្រដោយអង្គការសហប្រជាជាតិនៃកចិ្ចព្រមព្រៀងជាតិនិយាយថាមជ្ឍមណ្ឌលអូហ្គាឌូហ្គូស្ថិតក្នុងដៃរបស់ពួកយើង។ ទីក្រុងសឺតដែលស្ថិតតាមបណ្តោយសមុទ្យមីឌីទែរ៉ានេរជាសម្បុកដ៏សំខាន់បំផុតរបស់ក្រុម ISIS ក្នុងប្រទេសលីប៊ី។ ក្រុម ISIS បានគ្រប់គ្រងទីក្រុងនេះតាំងពីខែកុម្ភៈ ឆ្នាំ២០១៥ មកម្លេះ។ ការវាយដណ្តើមមជ្ឍមណ្ឌលអូហ្គាឌូហ្គូជាគោលបំណងដ៏សំខាន់ក្នុងការប្រឆាំងនឹងពួក ISIS។ ក្រុមអ្នកប្រយុទ្ធលីប៊ីបានវាយដណ្តើមបរិវេណមន្ទីពេទ្យ សាកលវីទ្យាល័យ សាលារៀន នេះបើយោងតាមប្រភពអ្នកនាំពាក្យលោក រីដា អ៊ីសា។ ក្នុងការប្រយុទ្ធគ្នាយ៉ាងហោចណាស់មានក្រុមអ្នកប្រយុទ្ធលីប៊ី ៣នាក់ស្លាប់ និងរងរបួសជាច្រើននាក់។ ចំណែកឯខាង ISIS វិញក៏ត្រូវបាត់បង់សកម្មជនរបស់ខ្លួនយ៉ាងហោចណាស់ ២០នាក់ដែរ។ សហរដ្ឋអាមេរិកប៉ាន់ប្រមាណថាក្រុម ISIS មានសកម្មជនតិចជាង១,០០០នាក់ក្នុងទីក្រុងសឺតដែលភាគច្រើនពួកគេជាជនបរទេស និងជាអតីតយុទ្ធជនក្នុងជម្លោះរវាងប្រទេសស៊ីរី និងអ៊ីរ៉ាក់៕

Libya 11-08-16