អាមេរិកនឹងបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-១B ទៅកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះ

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៦

មន្ត្រីកងកម្លាំងរបស់សហរដ្ឋអាមេរិកប្រចាំប្រទេសកូរ៉េនិយាយថាសហរដ្ឋអាមេរិកនឹងបញ្ចូនយន្តហោះទម្លាក់គ្រាប់បែកហោះហើរពីលើប្រទេសកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះដើម្បីបង្ហាញកម្លាំងប្រឆាំងនឹងប្រទេសកូរ៉េខាងជើង បន្ទាប់ពីប្រទេសមួយនេះចាប់ផ្តើមសាកល្បងនុយក្លេអ៊ែរលើកទី៥របស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយមន្ត្រីរូបនេះបដិសេធមិនប្រាប់ឈ្មោះប្រភេទនៃគ្រាប់បែកឬទំហំរបស់វានោះទេ។ ទីភ្នាក់ងារយ៉ុនហាប់របស់កូរ៉េខាងត្បូងរាយការណ៍ថាអាកាសធាតុអាក្រក់ពន្យាពេលដល់សហរដ្ឋអាមេរិកក្នុងការបញ្ចូនយន្តហោះទម្លាក់គ្រាប់បែកប្រភេទ B-១B ទៅកាន់ឧបទ្វីបកូរ៉េដែលបានកំណត់ពេលថ្ងៃចន្ទនេះ៕

us-korea-13-09-16