កងកម្លាំងសន្តិសុខអ៊ីស្រាអែលបាញ់បញ្ឈប់សកម្មភាពអ្នកវាយប្រហារក្នុងទីក្រុងអង់ការ៉ា

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០១៦

បុរសម្នាក់មានកំបិតក្នុងដៃត្រូវកងកម្លាំងសន្តិសុខនៅក្រៅស្ថានទូតអ៊ីស្រាអែលបាញ់ក្នុងប្រទេសទួគីក្នុងក្រុងអង់ការ៉ា។ ស្ថានទូតនៅអង្គការរ៉ាបានបិទកាលពីសប្តាហ៍មុនដោយសារមានការវាយប្រហារមួយកើតឡើង។ ភ្នាក់ងារសារព័ត៌មានរដ្ឋទួរគីឲ្យដឹងថាបុរសម្នាក់កាន់កាំបិតស្រោបដោយក្រដាស់កាសែតដើរសម្រុកចូលស្ថានទូត និងបានស្រែកយ៉ាងខ្លាំងដោយមិនខ្វល់ពីការព្រមានរបស់បុគ្គលិកស្ថានទូត។ បណ្តាញព័ត៌មាន The Times of Israel បានឲ្យដឹងថាមន្ត្រីសន្តិសុខបានបាញ់គំរាមបុរសនោះមួយដងរួចមកហើយមុនពេលបាញ់ជើងដើម្បីហាមឃាត់បុរសកាន់កាំបិតនោះ។ មន្រ្តីអ៊ីសា្រអែលបានឲ្យដឹងថាពុំមាននរណាបានរងរបួសពីការវាយប្រហារនេះទេ។ បណ្តាញព័ត៌មានក្នុងតំបន់បានឲ្យដឹងថាបុគ្គលិកក្នុងស្ថានទូតនោះរកកន្លែងលាក់ខ្លួននៅពេលចាប់ផ្តើមមានការវាយប្រហារ។ អ្នកនាំពាក្យរដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីស្រាអែលលោក អ៊ីមមេនណូល ណាសាន់ បានឲ្យដឹងថាគេមិនដឹងថាបុរសនោះវាយប្រហារដោយខ្លួនឯង ឬមានអ្នកបញ្ជាយ៉ាងណានោះទេ។ មន្រ្តីរដ្ឋាភិបាលក្នុងក្រុងអង់ការ៉ាបានឲ្យដឹងថាបុរសកាន់កាំបិតនោះមានស្មារតីមិននឹងនរ ហើយទាក់ទងនឹងការវាយប្រហារនេះពុំទាន់មានភ័ស្តុតាងបង្ហាញការទទួលខុសត្រូវពីអង្គភាពណាមួយនៅឡើយ៕

turkey-22-09-16