ជម្លោះនៅក្រុង Mosul៖ កងកម្លាំងអ៊ីរ៉ាក់ផ្តាច់ផ្លូវចូលក្រុងរបស់ក្រុមឧទ្ទាម

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១៦

កងកម្លាំងអ៊ីរ៉ាក់និយាយថាពួកគេបានរឹបអូសផ្លូវភាគខាងលិចចូលទៅក្រុង Mosul ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមអ៊ីស្លាម។ ក្រុមឧទ្ទាមបានគ្រប់គ្រងផ្លូវរចន្លោះពីទីក្រុង Tal Afar និង Mosul។ ក្រោយមកដោយមានការសហការគ្នារវាងកងកម្លាំង Hashd al-Shaabi និងកងកម្លាំង Kurd ក្រុមឧទ្ទាមក៏បាត់បង់ការគ្រប់គ្រងលើផ្លូវនោះ។ កងកម្លាំង Hashd al-Shaabi បានប្រកាសថាពួកគេបានគ្រប់គ្រងកំណត់ផ្លូវពីតំបន់ Tal Afar និង Sinjar បានសម្រេចហើយ។ ការគ្រប់គ្រងលើកំណាត់ផ្លូវនេះជាសញ្ញាបង្ហាញថាកងកម្លាំងអ៊ីរ៉ាក់បានធ្វើការកាត់ផ្តាច់ផ្លូវចូលទៅក្នុងទីក្រុងរបស់ក្រុមឧទ្ទាមអ៊ីស្លាម។ ព្រឹត្តការណ៍ជាបន្តទៀតតាមរបាយការណ៍ថ្មីៗបានឲ្យដឹងថាកងកម្លាំងអ៊ីរ៉ាក់វាយប្រហារតាមអាកាសកំទេចស្ពានមួយទៀតនៅក្នុងក្រុង Mosul។ ក្នុងការបណ្តេញក្រុមឧទ្ទាមអ៊ីស្លាមដែលមានជំហដ៏រឹងមាំក្នុងប្រទេសនេះចេញ កងកម្លាំងសុវត្ថិភាពអ៊ីរ៉ាក់ចំនួន៥០,០០០នាក់ និងសកម្មប្រយុទ្ធរបស់ក្រុម Kurd រួមជាមួយក្រុម Sunni Arab និង ក្រុម Shia បានចាប់ដៃសហការគ្នាធ្វើការយ៉ាងសកម្មដើម្បីសម្រេចគោលដៅមួយនេះ៕

iraq-24-11-16