ជនជាតិប៉ាឡេស្ទីនព្យាយាមរត់ទៅចាក់ទាហានអ៊ីស្រាអ៊ែលត្រូវកងទ័ពបាញ់ស្លាប់

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ២០១៧

បុរសម្នាក់ត្រូវទាហានបាញ់ស្លាប់ខណៈដែលគាត់រត់ទៅចាក់ទាហានអ៊ីស្រាអ៊ែលនៅ West Bank នេះបើយោងតាមប្រភពព័ត៌មានពីទាហាន។ ក្រោយមកកងទ័ពបាញ់សម្លាប់បុរសម្នាក់នោះ។ ចលនាវាយប្រហារលើផ្លូវនៅប្រទេសប៉ាឡេស្ទីនកើនមានតាំងពីឆ្នាំ២០១៥ ហើយពេលនេះមិនទាន់បញ្ចប់នៅឡើយទេ។ ការវាយប្រហារចុងក្រោយនេះកម្លាំងយោធានិយាយថាទាហានបានបាញ់តបដើម្បីឆ្លើយតបទៅនឹងការគម្រាមកំហែងពីការវាយប្រហារភ្លាមៗពីបុរសម្នាក់នោះ។ យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន២៥៥នាក់ និងពលរដ្ឋហ្សូដង់ម្នាក់ស្លាប់ចាប់តាំងពីអំពើហិង្សាចាប់ផ្តើម។ អ៊ីស្រាអ៊ែលនិយាយថាយ៉ាងហោចណាស់មនុស្ស១៧៣នាក់ត្រូវគេសំលាប់ខណៈដែលអ្នកផ្សេងទៀតស្លាប់ក្នុងការប៉ះទង្គិច និងការតវ៉ា។ ជនជាតិអ៊ីស្រាអែល៣៣នាក់អ្នកទេសចរ២នាក់ និងនិស្សិតអង់គ្លេសម្នាក់ស្លាប់ក្នុងការបាញ់ប្រហារ និងការវាយដោយប្រើដំបងនៅប្រទេសប៉ាឡេស្ទីន៕

LEAVE A REPLY

Please enter your comment!
Please enter your name here