Monday, June 15, 2026

កងកម្លាំងឆ្លើយតបរហ័សអ៊ីរ៉ាក់ចាប់ខ្លួនពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៤នាក់ក្នុងរដ្ឋធានីបាដាដ

0

កងកម្លាំងឆ្លើយតបរហ័សអ៊ីរ៉ាក់កាលពីថ្ងៃពុធនេះចាប់ខ្លួនពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៤នាក់ក្នុងរដ្ឋធានីបាដាដ។ ការចាប់ខ្លួននេះធ្វើឡើងនៅក្នុងស្រុក al Tarmiyah ក្នុងរដ្ឋធានីបាដាដដែលជាផ្នែកមួយនៃប្រតិបត្តិការយោធាដែលបើកដំណើរការកាលពីដើមសប្តាហ៍នេះដើម្បីបោសសំអាតក្រុមភេរវកររដ្ឋអ៊ីស្លាមចេញពីខេត្តនេះស្ថិតនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។

ការចាប់ខ្លួនភេរវករទាំង៤នាក់នេះធ្វើឡើងដោយស្របតាមមាត្រា៤នៃច្បាប់ប្រឆាំងនឹងអំពើភេរវកម្ម។ គួររំលឹកថាប្រទេសអ៊ីរ៉ាក់ប្រកាសពីការដួលរលំនៃឥទ្ធិពលដែនដីអ៊ីស្លាមកាលពីខែវិច្ឆិកាឆ្នាំ២០១៧ ជាមួយនឹងការកាន់កាប់ឡើងវិញលើទីក្រុងRawa​ ដែលជាទីក្រុងមួយស្ថិតនៅលើព្រំដែនភាគខាងលិចរបស់ខេត្តAnbar និងព្រំដែនស៊ីរីដែលជាបន្ទាយចុងក្រោយរបស់ក្រុមនេះស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់។ ISប្រកាសរដ្ឋអ៊ីស្លាមដោយខ្លួនឯងនៅក្នុងទឹកដីមួយភាគបីនៃប្រទេសអ៊ីរ៉ាក់ និងស៊ីរីកាលពីឆ្នាំ២០១៤។

ក្រោយមកក៏មានយុទ្ធនាការរបស់រដ្ឋាភិបាលដែលគាំទ្រដោយកងកម្លាំងចម្រុះអន្តរជាតិដឹកនាំដោយអាមេរិក និងកងកម្លាំងយោធាប៉ារ៉ាចាប់ផ្តើមវាយប្រហារកាលពីឆ្នាំ២០១៦ ដើម្បីធ្វើការកាន់កាប់លើតំបន់ទាំងឡាយដែលគ្រប់គ្រងដោយពួកIS និងធ្វើការកាន់កាប់ឡើងវិញទាំងអស់លើទីជម្រកទាំងឡាយរបស់ពួកIS ដែលភាគច្រើនស្ថិតនៅក្នុងទីក្រុងMosul ដែលជាទីក្រុងដែលក្រុមនេះធ្លាប់ប្រកាសបង្កើតរដ្ឋអ៊ីស្លាមរបស់ពួកគេកាលពីពេលកន្លងមក។

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩

Iraqi rapid response forces arrest four Islamic State militants in Baghdad

LEAVE A REPLY

Please enter your comment!
Please enter your name here