Thursday, October 8, 2026

មន្ត្រី ៥នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារដាច់ដោយឡែកពីគ្នានៅភាគពាយ័ព្យប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ មន្ត្រីរដ្ឋាភិបាល ៥នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារចំនួន ២ករណីដោយឡែកពីគ្នានៅស្រុកដេរ៉ាអ៊ីស្មែលខាន់ (Dera Ismail Khan) ភាគពាយ័ព្យប្រទេសប៉ាគីស្ថានកាលពីថ្ងៃអង្គារ ទី០៦។ ប៉ូលិសបានឲ្យដឹងថា មន្ត្រីក្រុមប្រឹក្សាភិបាលសហព័ន្ធ ៤នាក់ ត្រូវបានសម្លាប់ ខណៈដែលក្រុមជនប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណបានបើកការបាញ់ប្រហារលើពួកគេនៅក្បែរផ្លូវខ្វ័ររ៉េស្ហីម័រ (Qureshi Mor)។ ចំណែកក្នុងការវាយប្រហារដាច់ដោយឡែកមួយទៀតនៅក្បែរផ្លូវវាងមូហ្វធី ម៉ាម៉ូដ ឆោក ( Mufti Mahmood Chowk) ក៏បានបណ្ដាលឲ្យនគរបាលចរាចរណ៍ម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសផងដែរ ។

មន្ត្រីបាននិយាយថា ក្រុមជនប្រដាប់អាវុធបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុ បន្ទាប់ពីធ្វើការវាយប្រហារ ហើយប៉ូលិសបានបើកប្រតិបត្តិការស្វែងរកនៅក្នុងតំបន់ទាំងនោះ។ មេដឹកនាំប៉ាគីស្ថានបានសម្ដែងក្តីកង្វល់ចំបោះការវាយប្រហារទាំងនេះ និងបានថ្កោលទោសចំពោះការសម្លាប់មនុស្សជាច្រើន ដោយបានបញ្ជាក់ថា ប្រតិបត្តិការរបស់កងកម្លាំងសន្តិសុខប្រឆាំងនឹងក្រុមភេរវករនឹងបន្តរហូតទាល់តែអំពើរភេរវកម្មត្រូវបានកម្ចាត់ចោលទាំងស្រុង៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here