ប្រទេសឥណ្ឌា៖ ប៉ូលិសក្នុងតំបន់កាស្មៀ (Kashmir) បានសរសេរសារផុសលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា កងកម្លាំងសន្តិសុខឥណ្ឌាបានបាញ់សម្លាប់ភេរវករម្នាក់នៅស្រុកកូលហ្កាម (Kulgam) ក្នុងតំបន់កាស្មៀដែលគ្រប់គ្រងដោយឥណ្ឌាកាលពីថ្ងៃពុធ ទី១៨ ខែវិច្ឆិកា។ ប៉ូលិសបានឲ្យដឹងថា ការប្រឈមមុខគ្នាបានកើតឡើងនៅខាងក្នុងព្រះវិហារមួយក្នុងតំបន់នោះ។ ប៉ូលិសបានបញ្ជាក់ថា ភេរវកររូបនេះមកពីតំបន់ក្រេវ៉ាន (Khrewan) នៅស្រុកកូលក្រាម (Kulgam) និងជាសមាជិកនៃអង្គការភេរវកម្មឡេសការ អ៊ី តៃបា ហៅកាត់ថា (LeT) ដែលត្រូវបានហាមឃាត់។ គាត់ត្រូវបានចោទប្រកាន់ថា ជាប់ពាក់ព័ន្ធនឹងការវាយប្រហារលើកងកម្លាំងសន្តិសុខមួយករណីកាលពីពេលថ្មីៗនេះនៅក្នុងតំបន់កូលក្រាម (Kulgam)៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦










