Saturday, November 21, 2026

ភេរវករ ២២នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការរបស់កងកម្លាំងសន្តិសុខនៅភាគពាយ័ព្យប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ ខាងយោធាបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ថា ភេរវករចំនួន ២២នាក់ ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធគ្នាជាច្រើនលើកជាមួយកងកម្លាំងសន្តិសុខ នៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន កាលពីដើមសប្តាហ៍នេះ។ បើតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយអង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាអង្គភាពប្រព័ន្ធផ្សព្វផ្សាយរបស់យោធាប៉ាគីស្ថាន កងកម្លាំងសន្តិសុខបានបើកប្រតិបត្តិការដែលផ្អែកលើព័ត៌មានសម្ងាត់ នៅក្នុងស្រុកវ៉ារ៉ីស្ថានខាងត្បូង (South Waziristan) ស្រុកបានូ (Bannu) និងស្រុកថេង (Tank)។ អាវុធ និងគ្រាប់រំសេវត្រូវបានរឹបអូសពីក្រុមភេរវករដែលត្រូវបានសម្លាប់ទាំងនោះ។ ពួកគេត្រូវបានចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្មជាច្រើននៅក្នុងតំបន់។ សេចក្ដីថ្លែងការណ៍បានបន្ថែមថា ប្រតិបត្តិការស្វែងរក និងបោសសម្អាតតំបន់កំពុងបន្ត ដើម្បីកម្ចាត់ក្រុមភេរវករដែលនៅសេសសល់។ ជាមួយគ្នានេះ កងកម្លាំងសន្តិសុខ និងស្ថាប័នអនុវត្តច្បាប់នឹងបន្តយុទ្ធនាការប្រឆាំងភេរវកម្ម ដើម្បីលុបបំបាត់អំពើភេរវកម្មចេញពីប្រទេស៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here