ប្រទេសអ៊ីរ៉ង់៖ យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរដ្ឋអ៊ីស្លាម (IRNA) បានរាយការណ៍ថា មន្ត្រីប៉ូលិស ២នាក់ត្រូវបានសម្លាប់ និងម្នាក់ទៀតរងរបួសកាលពីថ្ងៃចន្ទ ទី០៥ ក្នុងការវាយប្រហារដោយ “ក្រុមប្រដាប់អាវុធ ដែលត្រូវបានចាត់ទុកថាជា ភេរវករ” នៅខេត្តស៊ីស្ថាន(Sistan) និងខេត្តប៉ាឡូជីស្ថាន (Baluchestan) ភាគអាគ្នេយ៍ប្រទេសអ៊ីរ៉ង់។ ប៉ូលិសទាំងនេះកំពុងល្បាតតាមផ្លូវរវាងក្រុងបាមផួរ (Bampur) និងក្រុងអ៊ីរ៉ានស្ហាហ(Iranshahr) ខណៈមានការវាយប្រហារបានកើតឡើង នេះបើតាម IRNA បានឲ្យដឹង ដោយ ដកស្រង់សេចក្ដីថ្លែងការណ៍របស់មជ្ឍមណ្ឌលបញ្ជាការប៉ូលិសខេត្ត។
សេចក្តីថ្លែងការណ៍មានខ្លឹមសារថា ប្រតិបត្តិការតាមប្រមាញ់ខ្មាន់កាំភ្លើងត្រូវបានដំណើរការក្នុងតំបន់ដើម្បីចាប់ខ្លួនពួកគេ។ ខេត្តស៊ីសស្ថាន និងខេត្តប៉ាឡូជីស្ថាន ជាខេត្តដែលមានព្រំដែនជាប់ជាមួយប្រទេសប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាន ត្រូវបានគេមើលឃើញថាមានការប៉ះទង្គិចគ្នាជាញឹកញាប់រវាងកងកម្លាំងសន្តិសុខអ៊ីរ៉ង់ ពួកសកម្មប្រយុទ្ធ និងអ្នកជួញដូរគ្រឿងញៀន ដែលបណ្ដាលឲ្យជនស៊ីវិល និងមន្ត្រីសន្តិសុខត្រូវក្លាយជាគោលដៅក្នុងការវាយប្រហារភេរវកម្មផងដែរ។ កាលពីថ្ងៃសុក្រ ទី០២ ខែតុលា មន្ត្រីសន្តិសុខអ៊ីរ៉ង់ម្នាក់ក៏ត្រូវបានសម្លាប់ដោយគ្រាប់បែកដែល “ក្រុមភេរវករ” បានបង្កប់តាមដងផ្លូវនៅក្នុងខេត្តស៊ីសស្ថាន និងខេត្តប៉ាឡូជីស្ថានផងដែរ នេះបើតាមប្រភព IRNA៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃ០៦ ខែតុលា ឆ្នាំ២០២៦










