នៅថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២២ ល.គ.ជ.ប.ភ បានចុះផ្សព្វផ្សាយសៀវភៅផែនការជាតិប្រឆាំងភេរវកម្មនៅខេត្តត្បូងឃ្មុំ ដឹកនាំដោយ ឯកឧត្តម ឈួន ចាន់ថន អនុប្រធាន ល.គ.ជ.ប.ភ និងអមដំណើរដោយ លោក គឹម ម៉ាក្សសី អនុប្រធាននាហកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធ, លោក ប៊ុនហេង អនុប្រធាននាហកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធ, លោក ឈួរ ម៉ាក់ អមរា មន្រ្តី ល.គ.ជ.ប.ភ។
នៅក្នុងអង្គសិក្ខាសាលា នាសាលាខេត្តត្បូងឃ្មុំ ចូលរួមវត្តមានដោយ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជាអធិបតី និងមានសិក្ខាកាមចូលរួមចំនួន ៥២នាក់ មកពីមន្ទីរជំវិញខេត្ត អាជ្ញាធរក្រុងស្រុកទាំង៧ កងកម្លាំងប្រដាប់អាវុធទាំងអស់ និងមន្រ្តីពាក់ពន្ធមួយចំនួនទៀត៕