នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ៩រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឈួន ចាន់ថន អនុប្រធានលេខាធិការដ្ខាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានអញ្ជើញចូលរួម និងបានថ្លែងសន្ទរកថាបើក និងបិទវគ្គបណ្តុះបណ្តាលស្តីពី ការលើកកម្ពស់ការយល់ដឹងស្តីពីការផ្តល់អាជ្ញាប័ណ្ណនៃទំនិញទ្វេមុខ (Awareness Rising Seminar/Workshop on the Licensing of dual-Use Goods Trade) ក្រោមកិច្ចសហការរបស់សហគមន៏អ៉ឺរ៉ុប ជូនដល់មន្រ្តីគយ មន្រ្តីជួរមុខ និងមន្រ្តីអនុវត្តច្បាប់ មកពីស្ថាប័នពាក់ព័ន្ធចំនួន ៦ រួមមាន លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្រសួងពាណិជ្ជកម្ម ក្រសួងរ៉ែ និងថាមពល អាជ្ញាធរជាតិអាវុធគីមី និងអគ្គស្នងការដ្ឋាននគរបាលជាតិ សិក្ខាសាលានេះដែរ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០២៣ ។