គណៈប្រតិភូកម្ពុជាទៅធ្វើទស្សនកិច្ចបច្ចេកទេស ស្តីពី “Technical Visit for Cambodia to Malaysia on Establishing Expert Support Capability” នៅទីក្រុងកូឡាឡាំពួរ

0

ម៉ាឡេស៊ី: គណៈប្រតិភូពីកម្ពុជាចំនួន ០៨រូប មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធរួមមាន៖ លេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ក្រសួងរ៉ែនិងថាមពល និងអាជ្ញាធរជាតិអាវុធគីមី បានទៅធ្វើទស្សនកិច្ចបច្ចេកទេសស្តីពី “Technical Visit for Cambodia to Malaysia on Establishing Expert Support Capability” នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៣-១៧ ខែមីនា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលនៃ ថាមពលបរមាណូម៉ាឡេស៊ី (Atom Malaysia)។

ទស្សនកិច្ចខាងលើនេះត្រូវបានរៀបចំឡើងដោយ Atom Malaysia និងទីភ្នាក់ងារ IAEA ក្នុងគោលបំណងដើម្បី លើកកម្ពស់សមត្ថភាពមន្រ្តីជំនាញបច្ចេកទេសសន្តិសុខនុយក្លេអ៊ែរនៅកម្ពុជា តាមរយៈការពិភាក្សា និងដកស្រង់បទពិសោធន៍ពីប្រទេសម៉ាឡេស៊ី អំពីការរៀបចំនិងតម្រូវការបង្កើតកម្មវិធីគាំទ្រដល់ដំណើរការរាវរកវិទ្យុសកម្មព្រមទាំងកម្មវិធីថែទាំឧបករណ៍រាវរកវិទ្យុសកម្មឱ្យប្រកបដោយនិរន្តរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here