លគជបភ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយសៀវភៅបទដ្ឋាននីតិវិធីប្រតិបត្តិ (SOP) សម្រាប់គម្រោង Megaport និងការប្រើប្រាស់ឧបករណ៍រាវរកសារធាតុវិទ្យុសកម្មកាន់ដៃ

0

ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្មមានកិច្ចប្រជុំផ្សព្វផ្សាយសៀវភៅបទដ្ឋាននីវិធីប្រតិបត្តិ (SOP) សម្រាប់គម្រោង Megaport និងប្រើប្រាស់ឧបករណ៍រាវរកសារធាតុវិទ្យុសកម្មកាន់ដៃ ក្រោមអធិបតីភាពភាព ឯ.ឧ អ៉ឹង អៀង ដើម្បីបញ្ជ្រៀបការយល់ដឹងទៅលើ បទដ្ឋាននីវិធីប្រតិបត្តិ (SOP) នៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ក៏ដូចជា តួ នាទី ភារកិច្ច របស់ស្ថានពាក់ព័ន្ធ ទៅលើការរាវរកសារធាតុវិទ្យុសកម្ម ជាពិសេសការប្រើប្រាស់ TRACE app ដែលបានចែងនៅក្នុង SOP។

នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះមានការចូលរួមពីមន្រ្តីលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ក្រសួងរ៉ែនិងថាមពល អាជ្ញាធរជាតិអាវុធគីមី និងមន្រ្តីជួរមុខនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

LEAVE A REPLY

Please enter your comment!
Please enter your name here