ប្រទេសអ៊ីរ៉ាក់៖ មន្ត្រីប៉ូលិសខេត្តបាននិយាយថា មនុស្ស៤នាក់ស្លាប់នៅថ្ងៃចន្ទនេះដោយសារផ្ទុះគ្រាប់បែកមួយគ្រាប់ដែលបន្សល់ទុកដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) នៅកណ្តាលខេត្តសាឡាហ៊ូឌីន។
ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ដីស្រែចំការនៅភាគខាងជើងទីក្រុងធីគ្រីត ដែលមានចម្ងាយប្រមាណ១៧០គីឡូម៉ែត្រភាគខាងជើងទីក្រុងបាដាដ នេះបើតាមលោក មូហាមិដ អាល បាហ្ស៊ី មកពីការិយាល័យប្រព័ន្ធផ្សព្វផ្សាយនៃទីបញ្ជាការប៉ូលិសសាឡាហ៊ូឌីន។
គួររំលឹកផងដែរថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរជាងមុនចាប់តាំងពីកងកម្លាំងសន្តិសុខអ៊ីរ៉ាក់កម្ចាត់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងឆ្នាំ២០១៧។ ទោះបីជាយ៉ាងណាក៏ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅសេសសល់បានបង្កប់ខ្លួននៅតាមទីក្រុង តំបន់វាលខ្សាច់ និងតំបន់ខ្ពង់រាបផ្សេងទៀត ហើយតែងតែធ្វើការវាយឆ្មក់ជាញឹកញាប់មកលើកងកម្លាំងសន្តិសុខ និងជនស៊ីវិល៕