ភ្នំពេញ ៖ នៅទីស្តីការក្រសួងក្រសួងក្រសួងរ៉ែនិងថាមពលនាថ្ងៃទី០២-០៣ ឧសភា ឆ្នាំ២០២៣ មានការរៀបចំកិច្ចប្រជុំពាក់ពន្ធ័និងបេសកម្មសេវាប្រឹក្សាសាយោបល់លើសន្តិសុខនុយក្លេអ៊ែរអន្តរជាតិ (INSServ) នៅកម្ពុជាក្រោមអធិបតីភាពឯកឧត្តម អ៉ឹង អៀង អនុប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម និងជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងមានការចូលរួមពី លោក Fei Lui មន្ត្រីបច្ចេកទេសនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ( IAEA) រួមទាំងមន្រ្តីជំនាញបច្ចេកទេសពីស្ថាប័នពាក់ពន្ធ័រួមមាន ក្រសួងរ៉ែ និងថាមពល, លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (SNCTC), អាជ្ញាធរជាតិអាវុធគីមី (NACW) មន្រ្តីជួរមុខនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ហើយគោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីធ្វើវឌ្ឍនភាពសន្តិសុខនុយក្លែអ៊ែរនៅកម្ពុជា ផ្តល់អនុសាសន៍ជាឧត្តមានុវត្តអន្តរជាតិ ដើម្បីជាផែនទីសម្រាប់កំណត់សកម្មភាពអទិភាព ព្រមទាំផ្តល់ជាជំនួយបន្ថែមសម្រាប់កម្ពុជាក្នុងការបន្តពង្រឹងសន្តិសុខនុយក្លែអ៊ែរថ្នាក់ជាតិ។