សាលាជាតិគយ៖ នាថ្ងៃចន្ទ ២កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម បានសហការណ៍ជាមួយក្រសួងរ៉ែ និងថាមពល និងសាលាជាតិគយ រៀបចំវគ្គហ្វឹកហ្វឺនយល់ដឹងអំពី ការរាវរកសារធាតុវិទ្យុសកម្ម និងការប្រើប្រាស់ឧបករណ៍កាន់ដៃ ក្រោមអធិបតីភាពភាព ឯកឧត្ដម អ៊ឹង អៀង អនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម និងជា រដ្ឋលេខាធិការ ក្រសួងរ៉ែនិងថាមពល និង លោក ថោង សុខាំភូ នាយកសាលាជាតិគយ ជូនដល់មន្ត្រីគយ ជំនាន់ទី១៨ ចំនួន ៥៥រូប ដើម្បីបញ្ជ្រៀបការយល់ដឹងអំពី សារធាតុវិទ្យុសកម្ម ការរាវរក ការឆ្លើយតប និងបទដ្ឋាននីតិវិធីប្រតិបត្តិ SOP របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ រួមទាំងការប្រើប្រាស់ឧបករណ៍រាវរកសារធាតុវិទ្យុសកម្មកាន់ដៃ ដែលក្នុងវគ្គហ្វឹកហ្វឺននេះមានការធ្វើបទបង្ហាញពីមន្ត្រីជំនាញមកពីលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេវរកម្ម និងក្រសួងរ៉ែ និងថាមពល៕